ពិធីប្រគល់តួនាទីជាប្រធាន ADMM ឆ្នាំ ២០២២ ដល់កម្ពុជា

(VOVWORLD) - នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ពិធីប្រគល់តួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ ២០២២ (ADMM 2022) ដល់កម្ពុជាបានប្រព្រឹត្តទៅតាមទម្រង់អនឡាញ។
ពិធីប្រគល់តួនាទីជាប្រធាន ADMM ឆ្នាំ ២០២២ ដល់កម្ពុជា - ảnh 1ពិធីប្រគល់តួនាទីជាប្រធាន ADMM ឆ្នាំ ២០២២ ដល់កម្ពុជា (រូបថត៖ qdnd.vn)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ  រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រ៊ុយណេ លោក Pehin Datu Lailaraja Dato Paduka Seri Haji Awang Halbi bin Haji Md Yussof បានអះអាងសារជាថ្មីថា ប្រ៊ុយណេសន្យាគាំទ្រកិច្ចសហប្រតិបត្តិការ ADMM។ លោកបានជូនពរ ឱ្យកម្ពុជាទទួលបានជោគជ័យក្នុងតួនាទីជាប្រធាន ADMM និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ លោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់កម្ពុជាក្នុងឆ្នាំ ២០២២ នោះ កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាននឹងកាន់តែអភិវឌ្ឍន៍ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានអះអាងថា ក្នុងនាមជាប្រធាន ADMM និងកិច្ចប្រជុំពាក់ព័ន្ធដ៏សំខាន់នានាក្នុងឆ្នាំ ២០២២ នោះ ក្រសួងការពារជាតិកម្ពុជានឹងជំរុញកិច្ចខិតខំប្រឹងប្រែងសមូហភាពរបស់ ADMM ដើម្បីរួមចំណែកទៅក្នុងការធានាសន្តិសុខ ក៏ដូចជាជំរុញការស្ដារឡើងវិញក្នុងតំបន់ដំណាក់កាលក្រោយកូវីដ ១៩ តាមរយៈសាមគ្គីភាពដ៏ខ្លាំងក្លារវាងបណ្ដាប្រទេសជាសមាជិកអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ