ពិធីប្រគល់និងបើកឲ្យដំណើរការវិមានមិត្តភាពវៀតណាម-ចិន

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នារសៀលថ្ងៃទី ១២វិច្ឆិកា អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួម ពិធីបើកសម្ពោធនិងផ្ទេរប្រគល់វិមានមិត្តភាពវៀតណាម-ចិន ព្រម ទាំងបើកសម្ពោធដាក់ឲ្យដំណើរការមជ្ឈ មណ្ឌលវប្បធម៌ចិននៅទីក្រុងហាណូយ។
ពិធីប្រគល់និងបើកឲ្យដំណើរការវិមានមិត្តភាពវៀតណាម-ចិន - ảnh 1 ប្រធាន រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញជាអធិបតី ពិធីបើកឲ្យដំណើរការវិមានមិត្តភាពវៀតណាម-ចិន

វិមានមិត្តភាពវៀតណាម-ចិន ជាសំណងនៃចំណងសាមគ្គីភាពវៀត ណាម-ចិន។ ក្រោយពីបានបើកឲ្យដំណើរការ វិមាននេះនឹងជាទីតាំងសម្រាប់រៀបចំបណ្តាសកម្មភាពជួបប្រាស្រ័យវប្បធម៌ ការជួបប្រាស្រ័យប្រជាជន រៀបចំសន្និសីទនិងសិក្ខាសាលានានាផងដែរ។

        នៅក្នុងពិធីនេះដែរ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និង ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ជួបប្រាស្រ័យជាមួយតំណាងចូលរួមវេទិកាប្រជាជនវៀតណាម-ចិន និង បញ្ញាវ័ន្តមួយចំនួនដែលមានការរួមចំណែកសកម្មទៅក្នុងទំនាក់ទំនងនៃប្រ ទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ