ពិធីប្រគល់ពានរង្វាន់ Emmy ឆ្នាំ ២០២៤ គូសសញ្ញាសម្គាល់ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពជាបន្តបន្ទាប់

(VOVWORLD) - ថ្ងៃទី ១៦ មករានេះ តារាល្បីៗ លើពិភពលោកបានប្រមូលផ្តុំគ្នានៅទីក្រុង Los Angeles សហរដ្ឋ អាមេរិក ដើម្បីចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ Emmy  ប្រចាំឆ្នាំ។ 
ពិធីប្រគល់ពានរង្វាន់ Emmy ឆ្នាំ ២០២៤ គូសសញ្ញាសម្គាល់ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពជាបន្តបន្ទាប់ - ảnh 1Jesse Armstrong ដែលជាអ្នកនិពន្ធនៃ "Succession" និងក្រុមតួសម្តែងបានទទួលរង្វាន់ Emmy  (ប្រភព៖ រូបភាព Getty)

នៅក្នុងពិធីប្រគល់ពានរង្វាន់ ភាពយន្ត "The Bear" និង "Succession" បានឈ្នះពានរង្វាន់ចំនួន ៦ របស់ Emmy នៅឆ្នាំនេះ។ ជាពិសេសភាគទី ៤ នៃ "Succession" បានទទួលបានជ័យជម្នះនៅក្នុងប្រភេទ "រឿងភាគល្អបំផុត"; "អ្នកដឹកនាំល្អបំផុត"; "អ្នកនិពន្ធរឿងល្អបំផុត"; "តារាសម្តែងល្អបំផុត"...។ ស៊េរីរឿង "The Bear" ក៏ទទួលបានពានរង្វាន់ចំនួន ៥ ក្នុងចំណោមការតែងតាំងចំនួន ៩ ដែរ។ ក្នុងកម្មវិធីពានរង្វាន់ Critics' Choice Awards (ពានរង្វាន់អ្នករិះគន់) ដែលធ្វើឡើងនៅថ្ងៃទី ១៥ តុលា  រឿង "Beef" ក៏ទទួលបានពានរង្វាន់ "Best Limited Series" ផងដែរ។ តួសម្តែងសំខាន់ទាំងពីរបានឈ្នះពានរង្វាន់ជាតួសម្តែងប្រុស និងតួសម្តែងស្ត្រីឆ្នើមបំផុត។

Emmy គឺជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនៅក្នុងវិស័យទូរទស្សន៍របស់អាមេរិក។ ពិធីប្រគល់ពានរង្វាន់ Emmy ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅខែមករា ឆ្នាំ ១៩៤៩ហើយធ្វើឡើងជារៀងរាល់ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ