ពិធីប្រគល់ពានរង្វាន់ Luong Dinh Cua លើកទី១១ឆ្នាំ២០១៦

(VOVworld)- ពិធីប្រគល់ពានរង្វាន់ Luong Dinh Cua លើកទី១១ឆ្នាំ២០១៦បាន
ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧វិច្ឆិកានៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធី
នេះ មានវត្តមានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue។

ពិធីប្រគល់ពានរង្វាន់ Luong Dinh Cua លើកទី១១ឆ្នាំ២០១៦ - ảnh 1
ទិដ្ឋភាពនៃពិធី


        ថ្លែងមតិក្នុងពិធី លោក Le Quoc Phong លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនបាន
ឲ្យ ដឹងថា ក្នុងឆ្នាំ២០១៦នេះ ពានរង្វាន់បានប្រគល់ជូនយុវជនចំនួន៨៥រូប ក្នុង
នោះ មាន យុវជន៨៤%ប្រកបផលិតកម្មផ្ទាល់ដោយមានរូបសណ្ឋានចិញ្ចឹមសត្វ
 ដាំដុះដំណាំ និងអភិ​វឌ្ឍន៍សេដ្ឋកិច្ចកសិកម្មប្រកបដោយប្រសិទ្ធភាព។

        “យុវជនជនបទចំនួន៨៥នាក់ដែលទទួលពានរង្វាន់ Luong Dinh Cua ពេល
នេះ នឹងជាកម្លាំងឈានមុខធ្វើជាគំរូឲ្យយុវជនជនបទប្តេជ្ញាអនុវត្តរាល់គោលដៅ
របស់បក្ស  និងរដ្ឋបានដាក់ចេញឲ្យផ្នែកកសិកម្មវៀតណាម។ យើងខ្ញុំជឿជាក់
យ៉ាងមុតមាំថា ពានរង្វាន់នេះនឹងបន្តពង្រឹងនិងពង្រីកភាពច្នៃប្រឌិតនិងស្មារតី
ចាប់ផ្តើមអាជីពក្នុងយុវ ជនទាំងអស់ ដើម្បីពួកគេបន្តទទួលជោគជ័យ រួមចំណែក
កាន់តែសកម្មថែមទៀត សម្រាប់ផ្នែកកសិកម្មរបស់វៀតណាម”។

        តាងនាមរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ​បានអញ្ជើញ
ប្រគល់ប័ណ្ណសរសើរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលជូនយុវជនគំរូចំនួន៤រូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ