ពិធីប្រគល់ពានរង្វាន់ “ញញួរនិងកណ្ដៀវមាស” ឆ្នាំ២០២៣

(VOVWORLD) - ថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្រោយពីការរៀបចំ ៨ ដង ពានរង្វាន់សារព័ត៌មានទូទាំង ប្រទេសស្តីពីការកសាងបក្ស ដោយមានឈ្មោះថា “ញញួរនិងកណ្ដៀវមាស” បាន បញ្ជាក់ពីតម្លៃ ភាពទាក់ទាញ និងឥទ្ធិពលដ៏ទូលំទូលាយចំពោះ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ និងកសាងជួរកម្មាភិបាល។

ពិធីប្រគល់ពានរង្វាន់ “ញញួរនិងកណ្ដៀវមាស” ឆ្នាំ២០២៣ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសមាជិកអចិន្ត្រៃយ៍គណៈលេខា ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai ប្រគល់រង្វាន់ថ្នាក់ A ដល់អ្នកនិពន្ធ និងក្រុមអ្នកនិពន្ធ។ (រូបថត៖ VOV)

អបអរសាទរខួបលើកទី ៩៤ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤) នៅយប់ថ្ងៃទី ១ ខែកុម្ភៈ ពិធីប្រកាស និងប្រគល់ ពានរង្វាន់ ញញួរនិងកណ្ដៀវមាស លើកទី ៨ ឆ្នាំ ២០២៣ ត្រូវបានប្រារព្វធ្វើឡើងនៅ រដ្ឋធានីហាណូយ។

ថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្រោយពីការរៀបចំ ៨ ដង ពានរង្វាន់សារព័ត៌មានទូទាំង ប្រទេសស្តីពីការកសាងបក្ស ដោយមានឈ្មោះថា “ញញួរនិងកណ្ដៀវមាស” បាន បញ្ជាក់ពីតម្លៃ ភាពទាក់ទាញ និងឥទ្ធិពលដ៏ទូលំទូលាយចំពោះ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ និងកសាងជួរកម្មាភិបាល។ ស្នាដៃដែលចូលរួមក្នុងពាន រង្វាន់នេះ បានឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវសកម្មភាពនយោបាយក្នុងបក្ស បំផុស សេចក្ដីប្រាថ្នាក្នុងការអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិឱ្យបានឆាប់រហ័ស និងប្រកប ដោយចីរភាព។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់ជាន់ថ្នាក់ ផ្ដោតលើការដឹកនាំ បង្កើតលក្ខខណ្ឌសម្រាប់ទីភ្នាក់ងារសារព័ត៌មាន និងជួរអ្នក សារព័ត៌មាន ដើម្បីឃោសនា ឆ្លុះបញ្ចាំងពីតម្លៃទ្រឹស្តី និងទស្សនៈវិស័យប្រកបដោយ ភាពច្នៃប្រឌិតរបស់បក្ស និងការប្តេជ្ញាចិត្តកសាងបក្សឲ្យកាន់តែរឹងមាំនិងស្អាតស្អំ; បង្កើនអត្ថបទអំពីគំរូឆ្នើម គំរូមនុស្សល្អ អំពើល្អ និងបុគ្គលឆ្នើម; ការតស៊ូ ទប់ស្កាត់និង រុញថយក្រោយការធ្លាក់ចុះនៃសតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅ; ការបង្ការ ប្រយុទ្ធប្រឆាំង អំពើពុករលួយ ភាពខ្ជះខ្ជាយនិងអសកម្ម; ការតស៊ូ ប្រយុទ្ធ ប្រឆាំងនឹងល្បិចកលមួលបង្កាច់របស់អង្គការប្រតិកិរិយា; ការពារយ៉ាងរឹងមាំនូវ មូលដ្ឋានគ្រឹះខាងមនោគមវិជ្ជារបស់បក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ