ពិធីប្រគល់រង្វាន់ខ្សែភាពយន្ត Oscar ២០១៦

ពិធីប្រគល់រង្វាន់ខ្សែភាពយន្ត Oscar ២០១៦ - ảnh 1
តារា Leonardo Dicaprio (កណ្ដាល) ឈ្នះពាន​ Oscar ក្រោយពី៦លើកត្រូវបានតែងតាំង
(រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៩ កុម្ភ ពិធីប្រគល់រង្វាន់ Oscar លើកទី៨៨រៀបចំឡើងដោយ
វិទ្យាស្ថានវិទ្យាសាស្ត្រនិងសិល្បៈខ្សែភាពយន្តអាមេរិក បានប្រព្រឹត្តទៅនៅទីក្រុង
 Los Angeles។ភាពភ្ញាក់ផ្អើលធំបំផុតនៃ Oscar ២០១៦ គឺចំណុះពាន សំខាន់បំផុត។
តាមនោះ ខ្សែភាពយន្ត “Spotlight” របស់អ្នកដឹកនាំរឿង​ Tom McCarthy បានឈ្នះ
ពាន “ខ្សែភាពយន្តឆ្នើមបំផុត”។ប៉ុន្តែ ​បរាជ័យរបស់ខ្សែភាពយន្ត “The Revenant”
មិនអាចបណ្ដាលឲ្យបាត់បង់ ទៅនូវសិរីរុងរឿងរបស់តារា Leonardo Dicaprio នៅ
ពេលតារាបរុសរូបនេះ ជាទី បំផុតបានឈ្នះរូបមាស Oscar ដំបូងក្នុងអាជីពរបស់
ខ្លួនក្រោយពី៦លើកត្រូវបាន តែងតាំង។ខ្សែភាពយន្ត “The Revenant” ក៏ជួយឲ្យអ្នក
ដឹកនាំរឿង Alejandro Gonzalez Inarritu ទទួលបានរូបមាសលើកទី៥ក្នុងអាជីពនៅ
ពាន “អ្នកដឹកនាំ រឿងឆ្នើមបំផុត”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ