ពីធីមីទ្ទីងបំផុសទិវាអន្តរជាតិបង្ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

នាព្រឹកថ្ងៃទី ២៤ មិថុនា នៅទីក្រុង Ninh Binh (ខេត្ត Ninh Binh ភាគខាងជើងវៀត
ណាម) ក្រសួងនគបាល-ស្ថាប័នប្រចាំការជាតិបង្ការប្រយុទ្ធប្រឆាំង គ្រឿងញៀន បានគួបផ្សំជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh រៀបចំ ពីធីមីទ្ទីង
បំផុសទិវាអន្តរជាតិនិងទិវាប្រជាជនទាំងមូលបង្ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន
(ថ្ងៃទី ២៦ មិថុនា)។ ថ្លែងមតិក្នុងពីធីមីទ្ទីង អនុរដ្ឋមន្ត្រីប្រចាំការក្រសួងនគបាល
វៀតណាម ឧត្តសេនីយ៍ផ្កាយបី  Dang Van Hieu  បានលើកច្បាស់ថា៖ ក្នុងប៉ុន្មានឆ្នាំ
កន្លងទៅ ការងារបង្ការប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានលទ្ធផលដ៏សំខាន់ជា
ច្រើន ដែលរួមចំណែកក្នុងស្ថិរភាពនិងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ អនុរដ្ឋមន្ត្រី
 Dang Van Hieu បានស្នើបណ្ដាក្រសួង ផ្នែក តំបន់នានា បន្តបញ្ជាណែនាំជំរុញការងារ
ផ្សព្វផ្សាយ ឃោសនាអប់រំអំពីការបង្ការប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាពិសេសគឺ
ជំនាន់យុវវ័យ ឲ្យ ខ្លាំងក្លាថែមទៀត៕

ពីធីមីទ្ទីងបំផុសទិវាអន្តរជាតិបង្ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ