ពិធីមិទ្ទិញក្នុងឱកាសទិវាធានារ៉ាប់រងសុខាភិបាលវៀតណាមថ្ងៃទីមួយកក្កតា

នាព្រឹកថ្ងៃទី ២៩ មិថុនា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាល និងធានារ់ាប់រង់
សង្គមវៀតណាម បានរួមសហការជាមួយគ្នា រៀបចំពិធីមិទ្ទិញ ក្នុងឱកាសទិវា ធានារ៉ាប់រងសុខាភិបាលវៀតណាម ថ្ងៃទី មួយ កក្កតា ។ នាយករដ្ឋមន្ត្រីវៀតណាម
 Nguyen Tan Dung បានអញ្ចើញចូលរួម និងបំផុសការអនុវត្តតាមដំណើការ ធានា
រ៉ាប់រង សុខាភិបាល  ក្នុងប្រជាជនទាំងមូល ដំណាក់កាល ២០១២ -២០១៥ ។ ថ្លែង
មតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖ ការងារ ធានា
រ៉ាប់រងសុខាភិបាល ជានិច្ចកាលទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ពីព្រោះ នេះគឺជាគោលនយោបាយសង្គមមួយ ដ៏សែនសំខាន់ មានអត្ថន័យមនុស្សធម៏ និង
មនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ជាផ្នែកសំខាន់មួយ របស់គោលនយោបាយហិរញ្ញវត្ថុ
សុខាភិបាលជាតិ។ នាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា ផ្នែកសុខាភិបាល ធានារ៉ាប់រង
សង្គម ពលករ យុទ្ធជនពិការ និងសង្គម ត្រូវការបន្តផ្លាស់ប្តូរថ្មីរបៀបគ្រប់គ្រង លើកទឹកចិត្តប្រជាជន ពិសេសគឺ មនុស្សមានចំណូលទាបចូលរួមការ ធានារ៉ាប់រង
សុខាភិបាល ពិសេសគឺ ការអនុវត្តដំណើការ ធានារ៉ាប់រងសុខាភិបាលប្រជាជនទាំង
មូលពីឪឡូវ ដល់ឆ្នាំ ២០១៥។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កតធ្ងន់ថា៖
“ត្រូវការជាក់ស្ដែងភាវូបនីយកម្ម ដំណើការ អនុវត្តការ ធានារ៉ាប់រងសុខាភិបាល
ប្រជាជនទាំងមូល នាំសន្ទស្សន៍ប្រជាជនចូលរួមការ ធានារ៉ាប់រងសុខាភិបាលចូល
ក្នុងបណ្ដាយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់មជ្ឈឹមនិងដំបន់យ៉ាង
ឆាប់ៗ៕ ”

ពិធីមិទ្ទិញក្នុងឱកាសទិវាធានារ៉ាប់រងសុខាភិបាលវៀតណាមថ្ងៃទីមួយកក្កតា  - ảnh 1
រដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានអញ្ចើញចូលរួម ពិធីមិទ្ទិញ ក្នុងឱកាសទិវាធានារ៉ាប់រងសុខាភិបាលវៀតណាម ថ្ងៃទី មួយ កក្កតា ។ (Image: VOV online)


ប្រតិកម្មទៅវិញ

ផ្សេងៗ