ពិធីរំលឹកខួបលើកទី ៥២ នៃទិវាបង្កើតអាស៊ាននៅបណ្ដាប្រទេស

(VOVWORLD) -នាថ្ងៃទី ៨ ខែសីហា នៅរដ្ឋធានីរ៉ូមនៃប្រទេសអ៊ីតាលី គណៈកម្មការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅ ទីក្រុងរ៉ូម (ACR) បានរៀបចំពិធីរំលឹកខួបលើកទី ៥២ នៃទិវាបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០១៩ ) យ៉ាងមហោឡារិក។
ពិធីរំលឹកខួបលើកទី ៥២ នៃទិវាបង្កើតអាស៊ាននៅបណ្ដាប្រទេស - ảnh 1 បណ្ដាឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ានប្រចាំនៅប្រទេសអ៊ីតាលី (រូបថត៖ វៀតណាម +)

អញ្ជើញចូលរួមព្រឹត្តិតិការណ៍នេះមានវត្តមានរបស់បណ្ដាឯកអគ្គរដ្ឋទូត មន្រ្តីនៃស្ថានទូតអាស៊ាន ប្រចាំនៅប្រទេសអ៊ីតាលី។ អញ្ជើញថ្លែងនៅទីនេះ លោក Domingo P.Nilasco ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអ៊ីតាលី និងជាប្រធាន ACR បានអះអាងថាអាស៊ានបានឆ្ពោះទៅរកការធ្វើសមាហរណកម្មដ៏ធំទូលាយជាង តាមរយៈសេចក្តីថ្លែងការណ៍ស្ដីពីចក្ខុវិស័យថ្នាក់ដឹកនាំអាស៊ានស្ដីពីទំនាក់ទំនងភាពជាដៃគូដើម្បីចីរភាពនៅទីក្រុង បាងកកប្រទេសថៃកាលពីខែមិថុនាឆ្នាំ២០១៨ កន្លងទៅ។

នាថ្ងៃដដែល ស្ថានទូតនៃបណ្ដាប្រទេសជាសមាជិកអាស៊ានប្រចាំនៅអាហ្សង់ទីន ដែលរួមមានវៀតណាម ថៃឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី បានរួមសហការជាមួយក្រសួងការបរទេសអាហ្សង់ទីនរៀបចំ ពិធីរំលឹកខួបលើកទី ៥២ ឆ្នាំ នៃទិវាបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០១៩ )យ៉ាងមហោឡារិក។

ទន្ទឹមនឹងនេះ នាថ្ងៃដដែល គណកម្មការអាស៊ានប្រចាំនៅទីក្រុង Santiago de Chile (ACS) ដែលមានប្រទេសចំនួន ៥ គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាមក៏បានរៀបចំពិធី រំលឹកខួបលើកទី ៥២ ឆ្នាំ នៃទិវាបង្កើតអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ