ពិធីរំលឹកខួបលើកទី ៧៥ នៃទិវាជ័យជំនះលើហ្វាស៊ីស៖ ប្រទេសរុស្ស៊ីបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសនៃទិវាជ័យជំនះថ្ងៃទី៩ ខែឧភា

(VOVWORLD) - ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញ សហព័ន្ធរុស្ស៊ីនៅតែរៀបចំសកម្មភាពជាបន្តបន្ទាប់ដើម្បីរំលឹកខួបលើកទី ៧៥ នៃទិវាជ័យជំនះ (ថ្ងៃទី៩ ខែឧសភា) ក្នុងសង្គ្រាមការពារមាតុប្រទេសដ៏មហិមា។ ទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ទាំងនេះភាគច្រើនត្រូវបានរៀបចំតាមអនឡាញតែម្តង។
ពិធីរំលឹកខួបលើកទី ៧៥ នៃទិវាជ័យជំនះលើហ្វាស៊ីស៖ ប្រទេសរុស្ស៊ីបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសនៃទិវាជ័យជំនះថ្ងៃទី៩ ខែឧភា - ảnh 1 រូបថតឯកសារ (ប្រភព៖ TTXVN)

នាថ្ងៃទី ៩ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងដាក់កម្រងផ្កានៅស្តូប«អណ្តាតភ្លើងដ៏អស់កល្ប» ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនគ្មានឈ្មោះនៅក្បែរជញ្ចាំងវិមានក្រឹមឡាំង ហើយលោកក៏អញ្ជើញថ្លែងសុន្ទរកថាទៅកាន់ប្រជាជនក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ក៏បានប្រកាសថាការធ្វើព្យុហយាត្រាយោធាដើម្បីអបអរសាទរចំពោះជ័យជំនះនេះនឹងត្រូវបានពន្យារពេលថែមទៀត ប៉ុន្តែនៅថ្ងៃទី ៩ ខែឧសភា នឹងប្រព្រឹត្តទៅការធ្វើព្យុហយាត្រាយោធាតាមជើងអាកាស។ គួរបញ្ជាក់ថាមានយន្តហោះ ចំនួន ៧៥ គ្រឿងនឹងហោះហើរនៅលើទីលានក្រហមនៃទីក្រុងម៉ូស្គូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ