ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ នៃទិវាបង្កើតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ


ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ នៃទិវាបង្កើតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ - ảnh 1
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ នៃទិវាបង្កើតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ (Image: http://hufo.hochiminhcity.gov.vn)

(VOVworld) – នាព្រឹកថ្ងៃទី ២៩ កក្កដា ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ នៃទិវា
បង្កើតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ លេខាធិការងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហូជីមិញ
លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖

“ចំពោះមុខស្ថានភាពបច្ចុប្បន្ន សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងផ្លាស់ប្តូរដោយឥត ឈប់ឈរនិងបង្កើតទំនាក់ទំនងជាមួយដៃគូ ព្រមទាំង ឆ្លៀតការគាំទ្ររបស់មិត្តភិក្ត
អន្តរជាតិ ជាពិសេស ក្នុងកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពដែនសមុទ្ររបស់
វៀតណាម។ ដើម្បីបង្កើនពង្រឹងនិងបើកទូលាយទំនាក់ទំនងជាមួយបណ្ដអង្គការ ដៃគូ យើងត្រូវយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឲ្យបានខ្លាំងក្លាថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ