ពិធីរំលេកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតសមាគមកាកបាតក្រហមវៀតណាម

ពិធីរំលេកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតសមាគមកាកបាតក្រហមវៀតណាម - ảnh 1
ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីរំលេកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតសមាគមកាកបាតក្រហមវៀតណាម

(VOV)_នាថ្ងៃទី១៨វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធិរំលឹក​ខួប
អនុស្សាវរីយ៍លើកទិ៧០ទិវាបង្កើតសមាគមកាកបាតក្រហមវៀតណាម និង​ទទួល
គ្រឿងឥស្សារិយសយ៍ ពលកម្មថ្នាក់ទីពីរ។ អញ្ជើញចូលរួមពិធីនេះមាន​ប្រធានរដ្ឋសភា 
លោកស្រី Nguyen Thi Kim Ngan អតីតអគ្គលេខាបក្ស លោក​ Le Kha Phieu អតីត
ប្រធានរដ្ឋ លោក Truong Tan Sang និងថ្នាក់ដឹកនាំជាន់​ខ្ពស់ជាច្រើនរូបទៀត។ 

          បន្តប្រពៃណីរបស់អង្គការមនុស្សធម៌ បំពេញភារកិច្ចទាំងឡាយប្រកបដោយល្អ
ប្រសើរក្នុងរយៈបេល៧០ឆ្នាំកន្លងទៅ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
បានស្នើថា៖ នាពេលខាងមុខនេះ សមាគមត្រូវបន្តបំពេញភារកិច្ច​នានា ​ដូចជា៖ បន្ត
រៀបចំការងារសង្គមមនុស្សធម៌ ចូលរួមការថែទាំសុខភាព​សង្គម ចលនាប្រជាជនចូល
រួមបរិច្ឆាគឈាមមនុស្សធម៌។

          “ បន្តផ្លាស់ប្តូរថ្មីខ្លាំងក្លា អំពីហេដ្ឋារចនាសម្ព័ន្ធ ខ្លឹមសារ របៀបធ្វើការ របស់
សមាគម ប្រមូលផ្តុំសកម្មភាពនៅមូលដ្ឋាន។ ក្នុងនោះ យកចិត្តទុកដាក់ចំពោះ​ការ
ងារលើកកំពស់សមត្ថភាពរបស់កម្មាភិបាលគ្រប់ជាន់ថ្នាក់ កសាង​ជួរកម្មាភិបាល
ប្រកបដោយសកម្ម ស្រឡាញ់មុខរបរនេះ៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ