ពិធីរំលឹកទិវាអឺរ៉ុបនៅវៀតណាម

ពិធីរំលឹកទិវាអឺរ៉ុបនៅវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ជាមួយថ្នាក់ដឹកនាំនិងតំណាងអង្គទូតនានានៅក្នុងពិធី


(VOVworld)-ពិធីរំលឹកទិវាអឺរ៉ុបនៅវៀតណាមត្រូវបានប្រារព្ធនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vu Duc
Dam ថ្នាក់ដឹកនាំក្រសួងការបរទេសរួមទាំងអង្គទូតនានាប្រចាំនៅទីក្រុងហាណូយ។ ថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Bruno Angelet ប្រធានក្រុមបេស កកម្ម EU នៅវៀតណាមបានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះទំនាក់ទំនងរវាងEU ជាមួយ
វៀតណាមមានការបោះជំហានគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ ដោយ​បានរក្សា
ការជួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បើកទូលាយកិច្ចសហ ប្រតិបត្តិ
ការនោះ ទំនាក់ទំនងរវាងវៀតណាមជាមួយEU និយាយរួមនិងប្រទេស ជាសមាជិក
និយាយដោយឡែកបន្តមានការវិវឌ្ឍន៍យ៉ាងសកម្មនិងកាន់តែស៊ីជម្រៅពីមួយថ្ងៃ
ទៅមួយថ្ងៃ។។

        ពិធីរំលឹកទិវាអឺរ៉ុបជាព្រឹត្តិការដំបូងក្នុងក្របខ័ណ្ឌនៃសកម្មភាព ទិវាអឺរ៉ុបឆ្នាំ
២០១៦ ដែលបានរៀបចំឡើងនៅក្រុងធំៗចំនួន៣របស់វៀតណាមនោះគឺក្រុង
ហាណូយ ក្រុង Da Nang និង​ក្រុងហូជីមិញចាប់ពីថ្ងៃទី៩ឧសភាដល់ថ្ងៃទី៩ មិថុនា
ឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ