ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh

(VOVWORLD) - បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខ័ន្ធត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៣ ខែឧសភា នាវេលាម៉ោង១០និង៤៥នាទីថ្ងៃដដែល ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋវៀត ណាម នាយឧត្តមសេនីយ៍លោក Le Duc Anh បានប្រព្រឹត្តទៅយ៉ាងមហោឡារឹក នៅអគារតម្កល់សពជាតិ លេខ៥វិថី Tran Thanh Tong រដ្ឋធានីហាណូយ។
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh - ảnh 1 បណ្ដាតំណាងដើរជុំវិញក្ដារមឈូសសពអតីតប្រធានរដ្ឋលោក Le Duc Anh ជាលើកចុងក្រោយ (រូបថត៖ VOV)

  ក្នុងគ្រារួមគ្នានោះ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធក៏បានប្រព្រឹត្តទៅនៅសាលប្រជុំ Thong Nhat ទីក្រុង ហូជីមិញ និងសាលប្រជុំគណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue ដែលជាស្រុកកំណើតរបស់លោកអតីតប្រធានរដ្ឋផងដែរ។

        នៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីនៃរដ្ឋា ភិបាលវៀតណាមបានអញ្ជើញថ្លែងវិប្បយោគកថារំលឹកឡើងវិញនូវជីវប្រវត្តិនិងដំណើរការសកម្មភាពបដិវត្តន៍របស់អតីតប្រធានរដ្ឋលោក Le Duc Anh។ លោក នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា អតីតប្រធានរដ្ឋលោក Le Duc Anh ជាថ្នាក់ដឹក នាំឆ្នើមមួយរូបដែលមានកិត្យានុភាពដ៏ធំធេងរបស់បក្ស រដ្ឋ កងទ័ពនិងប្រជាជន ព្រមទាំងក៏ជាបក្ខជនដ៏ស្មោះត្រង់ដែលលះបង់អស់មួយជីវិតដើម្បីឧត្តមគតិឯករាជ្យជាតិនិងលទ្ធិសង្គមនិយម ដើម្បីសុភមង្គលរបស់ប្រជាជន។ មរណភាពរបស់ លោក Le Duc Anh ជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ កងទ័ពនិងប្រជាជន វៀតណាម។

        ក្នុងអំឡុងពេលបំពេញភារកិច្ចយោធារបស់ខ្លួន នាយឧត្តមសេនីយ៍លោក Le Duc Anh បានចូលរួមប្រយុទ្ធនៅសមរភូមិជាច្រើនទូទាំងប្រទេស ព្រមទាំង អនុវត្តន៍ភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់នានាផងដែរ។ ក្នុងការប្រយុទ្ធការពារព្រំដែន ភាគនិរតី លោកបានចូលរួមបញ្ជាកងទ័ពដោយផ្ទាល់ ហើយដណ្ដើមបានជ័យជំនះ សំខាន់ៗជាច្រើន រួមចំណែកការពារព្រំដែនពិសិដ្ឋរបស់មាតុប្រទេស ក៏ដូចជា ជួយអោយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ផងដែរ។ ក្រោយពី ប្រទេសជាតិដណ្ដើមឯកភាពនិងសន្តិភាព លោកត្រូវបានបក្សនិងរដ្ឋប្រគល់ អោយកាន់តំណែងសំខាន់ជាច្រើន។ នាយកដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “មិនថាកាន់មុខតំណែងណាក៏ដោយ ប៉ុន្តែលោកនាយឧត្តមសេនីយ៍ជានិច្ច កាលលះបង់អស់ពីចិត្តពីថ្លើមចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស របស់ប្រជាជន ហើយរួមជាមួយសមូហភាពថ្នាក់ដឹកនាំបក្ស រដ្ឋ ចេញសេចក្ដីសម្រេចសំខាន់ជា ច្រើន ដើម្បីស្ដារប្រទេសជាតិឡើងវិញក្រោយពីសង្គ្រាម បំផុសបុព្វហេតុផ្លាស់ប្ដូរ ថ្មី បំបែកស្ថានភាពហ៊ុំព័ទ្ធ និងបង្កើនសមត្ថភាពសន្តិសុខការពារជាតិ ផងដែរ។ ដល់ពេលកាន់តំណែងជាប្រធានរដ្ឋ ដោយមានទស្សនៈវិស័យយុទ្ធសាស្ត្រ លោក Le Duc Anh បានរួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ ដាក់ចេញនិងបញ្ជាណែនាំការ អនុវត្តគោលមាគ៌ាផ្លាស់ប្ដូរថ្មីយ៉ាងពេញ លេញ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅរក សមិទ្ធផលដ៏ធំធេងនិងមានអត្ថន័យប្រវត្តិសាស្ត្រ”។

        នាព្រឹកថ្ងៃទី៣ ខែឧសភា មានគណៈប្រតិភូជាងមួយពាន់មកពីបណ្ដាស្ថាប័ន សមូហភាពតំបន់ អង្គភាពប្រដាប់អាវុធប្រជាជន បញ្ញាវ័ន្ត អ្នកមុខអ្នកការ សាសនា អង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេស បានមកគោរពវិញ្ញាណក្ខ័ន្ធអតីត ប្រធានរដ្ឋវៀតណាមលោក Le Duc Anh នៅរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងស្រុកកំណើត។

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh - ảnh 2ស្ថានទូតវៀតណាមប្រចាំកម្ពុជារៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋលោក Le Duc Anh (រូបថត៖ Vietnam+) 

        នាព្រឹកថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំប្រទេសជាច្រើនដូចជា ឡាវ កម្ពុជា ចិន អូស្ត្រាលី និងឥណ្ឌា ក៏បានបើកសៀវភៅក្រាំងមាសមរណទុក្ខ និងរៀបចំ ពិធីគោរពវិញ្ញាណក្ខ័ន្ធយ៉ាងមហោ ឡារឹកអតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh ផងដែរ។ គណៈប្រតិភូជាច្រើននៃប្រទេសសាមីក៏ដូចជា គណៈប្រតិភូអន្តរជាតិផ្សេងៗប្រចាំប្រទេសសាមីទាំងនោះ បានមកគោរព វិញ្ញាណក្ខ័ន្ធ អតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh យ៉ាងច្រើនកុះករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ