ពិធីរំលឹខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong

(VOVWORLD) - លោក Vo Chi Cong មានឈ្មោះពិតគឺ Vo Toan (ឈ្មោះសម្ងាត់គឺ Xuan, Nam Cong) កើតនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ១៩១២ នៅខេត្ត Quang Nam។
ពិធីរំលឹខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលរួមពិធីរំលឹខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong (រូបថត៖ VGP/Nhat Anh)

នាយប់ថ្ងៃទី ៦ សីហា នៅទីក្រុង Tam Ky ខេត្ត Quang Nam បានប្រព្រឹត្តិទៅពិធីរំលឹខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong (ថ្ងៃទី ៧ ខែសីហា ឆ្នាំ ១៩១២ - ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២)។ អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ថ្នាក់ដឹកនាំខេត្ត Quang Nam និងមូលដ្ឋានមួយចំនួន; សមមិត្តជើងចាស់បដិវត្តន៍ វីរៈអ្នកម្ដាយវៀតណាម និងភ្ញៀវអន្តរជាតិ។

លោក Vo Chi Cong មានឈ្មោះពិតគឺ Vo Toan (ឈ្មោះសម្ងាត់គឺ Xuan, Nam Cong) កើតនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ១៩១២ នៅខេត្ត Quang Nam។ លោកបានចូលរួមចលនាបដិវត្តន៍ ហើយក្លាយទៅជាបក្ខជននៅឆ្នាំ ១៩៣៥ ។ លោកបានក្លាយជាថ្នាក់ដឹកនាំស្នូលនៃចលនាបដិវត្តន៍នៅខេត្ត Quang Nam ជាកន្លែងកត់សម្គាល់ពីជំហានរីកចម្រើនរបស់លោកក្នុងដំណាក់កាលប្រមាណ ៨០ ឆ្នាំ នៃការធ្វើសកម្មភាពបដិវត្តន៍ជិត។ ក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងបារាំង និងសហរដ្ឋអាមេរិក សង្គ្រោះប្រទេសជាតិ លោកត្រូវបានបក្ស និងរដ្ឋជឿទុកចិត្តប្រគល់ភារកិច្ចសំខាន់ៗជាច្រើន។ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋ ប្រធានគណៈកម្មាធិការវិសោធនកម្មរដ្ឋធម្មនុញ្ញ លោក Vo Chi Congបានដឹកនាំការសិក្សាអំពីវិសោធនកម្ម បំពេញបន្ថែម និងកសាងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ជាមូលដ្ឋានគ្រឹះគតិយុត្តិសម្រាប់ការកសាងប្រព័ន្ធច្បាប់ គ្រប់គ្រងគ្រប់ទិដ្ឋភាពនៃប្រទេសជាតិ ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ដើម្បីនាំវៀតណាមចូលទៅក្នុងយុគសម័យសមាហរណកម្មអន្តរជាតិ ស្ថិរភាព និងការអភិវឌ្ឍន៍។

ពង្រីកប្រពៃណីស្រុកកំណើតវីវៈភាពបដិវត្តន៍ លើកតម្កើងគំរូដ៏ភ្លឺស្វាងរបស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong នោះ ខេត្ត Quang Nam ជានិច្ចកាលរក្សាផែនសាមគ្គី ឯកភាព ជំនះរាល់ការលំបាក បំពេញភារកិច្ចប្រកបដោយជោគជ័យ រួមចំណែកសក្តិសមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ