ពិធីលើកតម្កើងជើងឯកជ័យលាភីដ៏ឆ្នើមចំនួន៨៨នាក់ដែលបានបញ្ចប់វគ្គសិក្សានិង ទទួលបរិញ្ញាបត្រថ្នាក់ឧត្តមសិក្សានិងវិទ្យាស្ថាន

(VOVWORLD) - នាថ្ងៃទី២ខែតុលា អនុលេខាសម្ព័ន្ធយុទ្ធជនទីក្រុងហាណូយនិងជាប្រធាន សមាគមនិស្សិតទីក្រុងហាណូយ លោកស្រី Chu Hong Minh   បានឲ្យដឹងថា ឆ្នាំនេះ ពិធី លើកតម្កើងជើងឯកជ័យលាភីដ៏ឆ្នើមចំនួន៨៨នាក់ដែលបានបញ្ចប់វគ្គសិក្សា និងទទួលបរិញ្ញាបត្រថ្នាក់ឧត្តមសិក្សានិងវិទ្យាស្ថាននានា ដែលគ្រោងនឹងរៀបចំ នាថ្ងៃទី៨ខែតុលាខាងមុខនៅទីក្រុងហាណូយ។
ពិធីលើកតម្កើងជើងឯកជ័យលាភីដ៏ឆ្នើមចំនួន៨៨នាក់ដែលបានបញ្ចប់វគ្គសិក្សានិង ទទួលបរិញ្ញាបត្រថ្នាក់ឧត្តមសិក្សានិងវិទ្យាស្ថាន - ảnh 1 អនុលេខាសម្ព័ន្ធយុទ្ធជនទីក្រុងហាណូយនិងជាប្រធាន សមាគមនិស្សិតទីក្រុងហាណូយ លោកស្រី Chu Hong Minh កំពុងថ្លែងមតិក្នុងពិធី

ជើងឯកជ័យលាភីដ៏ឆ្នើមដែលត្រូវបានលើកតម្កើងទាំងនេះសុទ្ធតែ ជានិសិ្សតបាន ទទួលបរិញ្ញាប័ត្រថ្នាក់ឧត្តសិក្សានិងវិទ្យាស្ថាននានាដែលមានស្នាដៃគួរឲ្យមានចំណាប់អារម្មណ៍ក្នុងការសិក្សារៀនសូត្រ ហាត់ពុតលត់ដំខ្លួនរួមទាំងក្នុងកិច្ចការ សម្ព័ន្ធ យុវជន-សមាគមផងដែរ។ មាននិស្សិតច្រើនជាបក្ខជន និងជាគំរូល្អក្នុង ការជំនះពុះពារការលំបាករៀនពូកែ និងមានគម្រោងការណ៍វិទ្យាសាស្រ្ត មានដំណោះស្រាយជាក់ស្តែង និងមានប្រសិទ្ធភាពទាំងក្នុងនិងក្រៅប្រទេស ផងដែរ។ គួរបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុងហាណូយ បានដាក់ចេញ គោលការណ៍ គោលនយោបាយសំខាន់ៗ និងទាន់ពេលវេលាដើម្បីជួយបំប៉ន និងទាក់ទាញធនធានមនុស្សមានគុណភាព ខ្ពស់ ហើយការលើកតម្កើង ឯកជ័យលាភីដ៏ឆ្នើមទទួលបរិញ្ញាបត្រថ្នាក់ឧត្តមសិក្សា និងវិទ្យាស្ថាននៅទីក្រុង ហាណូយជាយន្តការដ៏សំខាន់មួយក្នុងការទាក់ទាញទេពកោសល្យមកធ្វើការឲ្យទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ