ពិធីសម្តែងគងឃ្មោះTay Nguyen ដ៏ផុលផុសនៅទីក្រុងប៉ារីស(បារាំង)

ពិធីសម្តែងគងឃ្មោះTay Nguyen ដ៏ផុលផុសនៅទីក្រុងប៉ារីស(បារាំង) - ảnh 1
សម្តែងគងឃ្មោះ Tay Nguyen លើទីលាន Leon Blum (បារាំង)


(VOVworld)-តាមអ្នកយកព័ត៌មានវៀតណាមប្រចាំនៅទីក្រុងប៉ារីសរបស់បារាំងឲ្យ
ដឹងថា នេះជាលើកដំបូង ដែលសិល្បៈគងឃ្មោះ Tay Nguyen ត្រូវបានសម្តែងនៅ
ទីក្រុង បារីសរបស់បារាំងក្នុង Carnaval តំបន់ត្រូពិក២០១៤ នាថ្ងៃទី៥កក្កដា។
Carnaval តំបន់ត្រូពិក ជាសកម្មភាពវប្បធម៌តាមដងវិថីជាប្រចាំឆ្នាំ ដោយសាលា ក្រុងប៉ារីសរៀបចំឡើងក្នុងឱកាសរដូវវស្សាមកដល់ម្តងៗ។ ជាពិសេស នេះជា លើកដំបូងដែលវៀតណាមចូលរួម Carnaval តំបន់ត្រូពិកនេះ ដោយកម្មវិធី វាយ
គងឃ្មោះ Tay Nguyen ដ៏វិសេសវិសាលដែលបង្កើតឡើងបរិយា កាសផុលផុសតាម
ដងវិថីនៅទីក្រុងប៉ារីស។ អភិបាលថ្មីរបស់ទីក្រុងប៉ារីស លោកស្រី Anne Hidalgo
បានអះអាងថា Carnaval តំបន់ត្រូពិក ជាសកម្មភាព១ សំដៅជម្រុញវប្បធម៌
ពហុបែបរបស់សហគមន៍ដែលរស់នៅក្រុងប៉ារីស។ លោក ស្រី Anne Hidalgo បានវាយតម្លៃខ្ពស់ចំពោះការធ្វើសមាហរណកម្មនិងការរួម វិភាគទានរបស់
សហគមន៍ជនវៀតណាមនៅទីក្រុងប៉ារីសនិយាយដោយឡែក និងរបស់ប្រទេស
បារាំងនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ