ពូនជ្រុំឲ្យចំណងមិត្តភាពសាមគ្គីភាពរវាងវៀតណាមនិងប៉ូឡួញ

(VOVWORLD) - នាយប់ថ្ងៃទី១១ ឧសភា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) និងសមាគមន៍មិត្តភាពវៀតណាម-ប៉ូឡួញ បានរៀបចំពិធីជួបមុខរំលឹកខួបទិវារដ្ឋធម្មនុញ្ញប៉ូឡួញ (ថ្ងៃទី៣ ឧសភា) តាមនោះរួមចំណែកបង្កើនចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រជាជននៃប្រទេសទាំងពីរ។
ពូនជ្រុំឲ្យចំណងមិត្តភាពសាមគ្គីភាពរវាងវៀតណាមនិងប៉ូឡួញ - ảnh 1ប្រធាន HUFO លោក Huynh Minh Thien ប្រគល់មេដាយ HUFO ជូនចំពោះលោកស្រី Barbara Szymanowska ឯកអគ្គរដ្ឋទូតប៉ូឡួញប្រចាំវៀតណាម (រូបថត៖ TTXVN)

លោកស្រី Barbara Szymanowska ឯកអគ្គរដ្ឋទូតប៉ូឡួញប្រចាំវៀតណាម បានសម្ដែងជំនឿជាក់ថា ទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។

        រីឯខ្លួនវិញ លោក Nguyen Dang Cuong ប្រធានសមាគមន៍មិត្តភាពវៀតណាម-ប៉ូឡួញទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពជាប្រពៃណីវៀតណាម-ប៉ូឡួញកំពុងត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ