ពានរង្វាន់ Bui Xuan Phai បានរីកសាយភាយសេចក្ដីស្នេហាចំពោះទីក្រុង ហាណូយ

(VOVWORLD) - ពិធីប្រគល់ពានរង្វាន់ “Bui Xuan Phai - ដើម្បីសេចក្ដីស្នេហាចំពោះ ហាណូយ” លើកទី១១ ឆ្នាំ២០១៨ បានប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែសីហា នៅទីក្រុង ហាណូយ។ ពានរង្វាន់នេះគឺសំដៅរកឃើញនិងលើកតម្កើងរាល់ការរួមវិភាគទាន ជាក់ស្ដែងសម្រាប់រដ្ឋធានីហាណូយ។

  “ពានរង្វាន់ធំដើម្បីសេចក្ដីស្នេហាចំពោះហាណូយ” នាឆ្នាំនេះត្រូវបានប្រគល់ ជូនគ្រូបង្រៀន អ្នកសម្រាំង អ្នកស្រាវជ្រាវ Nguyen Ba Dam។ លោកជាសាក្សី រស់មួយរូបនៅទីក្រុងហាណូយ ដែលបានលះបង់អស់មួយជីវិតសម្រាប់វប្បធម៌ ហាណូយ។

        ពានរង្វាន់ “ស្នាដៃដើម្បីសេចក្ដីស្នេហាចំពោះហាណូយ” នាឆ្នាំនេះ គឺមក ទៅលើសៀវភៅកំណាព្យ “Ta con em” (ខ្ញុំនៅមានអូន) របស់កវី Phan Vu និង ខ្សែភាពយន្តឯកសារ “Mon Hanoi” (ហាណូយរបស់ខ្ញុំ) របស់អតីតឯកអគ្គរដ្ឋទូត បារាំងប្រចាំវៀតណាមលោក Jean Noel Poirer។

        ចំណែកឯពានរង្វាន់ “ការងារដើម្បីសេចក្ដីស្នេហាចំពោះហាណូយ” គឺមក ដល់ទៅលើវិថីគំនូរ Phung Hung ដែលត្រូវបានសហការអនុវត្តន៍ដោយគណៈ កម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem អង្គការ Korea Foundation និងកម្មវិធី UN Habitat៕

ប្រតិកម្មទៅវិញ

ផ្សេងៗ