ពានរង្វាន់ U 22 អាស៊ីអាគ្នេយ៍ ២០១៩៖ វៀតណាមប្ដេជ្ញាចិត្តយកឈ្នះលើ ហ្វីលីពីន

(VOVWORLD) -នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្លើយសម្ភាសន៍សារព័ត៌មាន មុនពេលប្រព្រឹត្តិទៅការប្រកួតជាមួយ U22 ហ្វីលីពីននាវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី ១៧ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នោះ  គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Nguyen Quoc Tuan បានឲ្យដឹងថា៖ U22 វៀតណាមមិនភ័យខ្លាចប្រកួតជាមួយកីឡាករដែលចូលសញ្ញជាតិនៅពានជើងឯក U22 អាស៊ីអាគ្នេយ៍ ២០១៩ ឡើយ។
ពានរង្វាន់ U 22 អាស៊ីអាគ្នេយ៍ ២០១៩៖ វៀតណាមប្ដេជ្ញាចិត្តយកឈ្នះលើ ហ្វីលីពីន - ảnh 1 គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Nguyen Quoc Tuan

លោក Nguyen Quoc Tuan បានសង្កត់ធ្ងន់ថា៖ U22 វៀតណាមបានត្រៀមខ្លួនជាស្រេចឲ្យការប្រកួតដើមដំបូង នេះហើយ។ លោកបានចែករំលែកថាក្នុងរយៈពេលកន្លងទៅ បាល់ទាត់វៀតណាមទទួលបានជោគជ័យដ៏ធំធេងជាច្រើន។ U22 វៀតណាម នឹងខិតខំប្រឹងប្រែងដណ្ដើមឲ្យបានលទ្ធផលល្អបំផុត។ លោក Nguyen Quoc Tuan មានគោលបំណងថា អ្នកគាំទ្រវៀតណាម ជាពិសេសគឺអាណិកជនវៀតណាមនៅកម្ពុជានឹងអញ្ជើញទៅកាន់ពហុកីឡាដ្ឋាន ដើម្បីគាំទ្រ U22 វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ