ពិពណ៌បណ្ដាយុទ្ធជនតស៊ូដើម្បីសន្តិភាពសំរាប់វៀតណាមនៅបារាំង

ពិពណ៌បណ្ដាយុទ្ធជនតស៊ូដើម្បីសន្តិភាពសំរាប់វៀតណាមនៅបារាំង - ảnh 1
ពិពណ៌បណ្ដាយុទ្ធជនតស៊ូដើម្បីសន្តិភាពសំរាប់វៀតណាមនៅបារាំង (vietnamplus.vn)


        Vovworld-ក្នុងឱកាសរំលឹកខួបលើកទី១០៣នៃទិវាលោកប្រធានហូជីមិញ​ចេញដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ (ទី៥មិថុនា) នៅរដ្ឋធានីប៉ារីសបារាំង បានប្រារព្ធឡើងពិពណ៌បណ្ដាយុទ្ធជនតស៊ូដើម្បីសន្តិភាពសំរាប់វៀតណាម។ ពិពណ៌បានឧទ្ទេសនាមរូបថតឯកសារស្ដីពីប៉ុន្មានខែឆ្នាំលោកប្រធានហូជីមិញ
ធ្វើសកម្មភាពបដិវត្តន៍នៅបារាំង។ ពិពណ៌បានតាំងបង្ហាញសៀវភៅកាសែត​និង​រូបថតឯកសារលើកដម្កើងការរួមវិភាគទានរបស់មិត្តភក្តិបារាំង ពិសេសគឺមិត្តភក្តិ​
សមមិត្ត៣នាក់ ជិតស្និទ្ធជាមួយប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូដណ្ដើម​
ឯករាជ្យគឺ Raymonde Dien, Henri Martin និង Madeleine Rifaud​​។ តាមលោក Le
Hong Chuong នាយកមជ្ឈមណ្ឌលវប្បធម៍វៀតណាមនៅបារាំងថា ពិពណ៌​ជា​ឱកាសរំលឹកគុណបណ្ដាមិត្តភក្តិបារាំងបានអស់ពីចិត្តពីថ្លើមគាំទ្រនិងជួយ​ឧបត្ថម្ភប្រជាជនវៀតណាមដើម្បីសន្តិភាពមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជន
នៃប្រទេសទាំង២វៀតណាមនិងបារាំងនិងរវាងបណ្ដាប្រជាជាតិលើទូទាំង
ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ