ពិព័ណ៌ឯកសារប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាស្ដីពី Hoang Sa, Truong Sa របស់វៀតណាមនៅខេត្ត Quang Tri

ពិព័ណ៌ឯកសារប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាស្ដីពី Hoang Sa, Truong Sa របស់វៀតណាមនៅខេត្ត Quang Tri - ảnh 1
ពិព័ណ៌ឯកសារប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាស្ដីពី Hoang Sa, Truong Sa របស់វៀតណាមនៅខេត្ត Quang Tri (VOV)


Vovworld-នាព្រឹកថ្ងៃទី១១មិថុនានៅខេត្ត Quang Tri បានបើកពិព័ណ៌​ផែនទី​
និង​តាំង​បង្ហាញឯកសារ “Hoang Sa, Truong Sa របស់វៀតណាម-រាល់​ភ័ស្តុតាង​
ប្រវត្តិសាស្ត្រ​និងកតិយុត្តិ”។ ពិព័ណ៌បានឧទ្ទេសនាមរូបថតឯកសារប្រវត្តិសាស្ត្រ
ដ៏​ថ្លៃថ្លា​ស្ដីពី​ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ គួរឲ្យយកចិត្តទុក​ដាក់​គឺ
​សម្រាំង​ផែនទី​ឯកសាររូបថត Atlas ដោយចិនបោះពុម្ភនិង Atlas ពិភពលោក​មួយ​
ដែល​តាំង​បង្ហាញតាមប្រធានបទចំនួន៥អះអាងនូវអធីបតេយ្យភាពរបស់វៀតណាម
ចំពោះប្រជុំកោះ​ទាំងពីរ Hoang Sa និង Truong Sa។ លោក Truong Minh Tuan
អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាននិងផ្សព្វផ្សាយបានឲ្យដឹងថា៖

        “ការតាំងបង្ហាញពិព័ណ៌ផែនទីឯកសារលើកនេះជាថ្មីម្ដងទៀតអះអាងនូវការ
​គ្រប់​គ្រង​ជានិរន្តរភាពរបស់រដ្ឋវៀតណាមពីរាប់រយឆ្នាំមកចំពោះប្រជុំកោះទាំងពីរ
Hoang Sa និង Truong Sa។ រាល់ឯកសារជាភាសា Han Nom ផែនទី​ឯកសារ​រាប់​ទាំង
​ផែនទី​របស់​ចិននិងលោកខាងលិចផងសុទ្ធតែអះអាងថាប្រជុំកោះទាំងពីរ Hoang Sa
និង​Truong Sa គឺរបស់វៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ