ពិព័រណ៍ "ការឈឺចាប់របស់មិត្តក្នុងបេះដូងខ្ញុំ - វៀតណាមនៅទីក្រុង Saint.Peterburg​-សហព័ន្ធរុស្ស៊ី

(VOVWORLD) -តាមរយៈវត្ថុតាង ដែលបានតាំងបង្ហាញនៅពិព័រណ៍នេះ ទស្សនិកជនមានឱកាសយល់ដឹង យ៉ាងជ្រាលជ្រៅថែមទៀតអំពីបែបផែនតស៊ូរបស់កងទ័ព និងប្រជាជនវៀតណាម ផលវិបាកដ៏ធ្ងន់ធ្ងរដោយសារធាតុគីមីពុល ដែលត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមនៅលើទឹកដីវៀតណាម។
ពិព័រណ៍ វត្ថុតាងមួយចំនួនត្រូវបានបង្ហាញនៅក្នុងពិព័រណ៍ (VOV)

ពិព័រណ៍ "ការឈឺចាប់របស់មិត្តក្នុងបេះដូងខ្ញុំ - វៀតណាម ដោយប្រធានបទការជួយឧបត្ថម្ភដោយអស់ពីចិត្តពីថ្លើមរបស់កងទ័ពសូវៀតសម្រាប់រៀតណាមក្នុងសម័យសង្គ្រាមការពារមាតុភូមិ ទើបនឹងបានបើកនៅ សារមន្ទីរពេទ្យយោធា ទីក្រុង St.Petersburg សហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី ១៨ ខែមេសា ហើយនឹងបិទបញ្ចប់ដល់ដំណាច់ឆ្នាំ២០១៩។

ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍មួយដែលរៀបចំដោយរដ្ឋអំណាចទីក្រុង Saint Peterburg ក្នុងឱកាសរំលឹកខួបឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម។

តាមរយៈវត្ថុតាង ដែលបានតាំងបង្ហាញនៅពិព័រណ៍នេះ ទស្សនិកជនមានឱកាសយល់ដឹង យ៉ាងជ្រាលជ្រៅថែមទៀតអំពីបែបផែនតស៊ូរបស់កងទ័ព និងប្រជាជនវៀតណាម ផលវិបាកដ៏ធ្ងន់ធ្ងរដោយសារធាតុគីមីពុល ដែលត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមនៅលើទឹកដីវៀតណាម។

ពិព័រណ៍នេះក៏បានឧទ្ទេសនាមអំពីបរិក្ខាពេទ្យនានា ដែលមិនបានប្រកាសតាំងពីមុនមក ដែលសូវៀតបានផ្ដល់ជូនវៀតណាម ដូចជាថ្នាំសង្កូវ ឧបករណ៍ពេទ្យ និងឯកសណ្ឋានឯកជនរបស់កងទ័ព វៀតណាមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ