ពិព័រណ៍ពាណិជ្ជកម្មផលិតផលតៃវ៉ាន់ឆ្នាំ២០១៩

(VOVWORLD) - ពិព័រណ៍ឆ្នាំនេះមានការចូលរួមរបស់អង្គភាពចំនួន ១៧០ជាមួយស្តង់ទំនិញ ចំនួន២៣០ស្តង់ ដែលតាំងបង្ហាញផលិតផល សេវាកម្មតាមប្រធានបទនានាដូច ជា៖ ទីក្រុងឆ្លាតវៃនិងបច្ចេកវិទ្យា៤.០ ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន មេកានិកនិង បរិស្ថាន បច្ចេកវិទ្យាបរិស្ថាននិងបច្ចេកវិទ្យាបៃតង ពាណិជ្ជកម្មអនឡាញ ឧបករណ៍សុខាភិបាល និងវប្បធម៌ទេសចរណ៍តៃវ៉ាន់ ជាដើម។

ពិព័រណ៍ពាណិជ្ជកម្មផលិតផលតៃវ៉ាន់ឆ្នាំ២០១៩ - Taiwan Expo ២០១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែសីហា នៅមជ្ឈមណ្ឌលវប្បធម៌មិត្ត ភាព រដ្ឋធានីហាណូយ ប្រទេសវៀតណាម។

        ពិព័រណ៍ឆ្នាំនេះមានការចូលរួមរបស់អង្គភាពចំនួន១៧០ជាមួយស្តង់ទំនិញ ចំនួន២៣០ស្តង់ ដែលតាំងបង្ហាញផលិតផល សេវាកម្មតាមប្រធានបទនានាដូច ជា៖ ទីក្រុងឆ្លាតវៃនិងបច្ចេកវិទ្យា៤.០ ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន មេកានិកនិង បរិស្ថាន បច្ចេកវិទ្យាបរិស្ថាននិងបច្ចេកវិទ្យាបៃតង ពាណិជ្ជកម្មអនឡាញ ឧបករណ៍សុខាភិបាល និងវប្បធម៌ទេសចរណ៍តៃវ៉ាន់ ជាដើម។ ទន្ទឹមនឹងនោះ មានសកម្មភាពវប្បធម៌សិល្បៈដ៏សម្បូរបែបនឹងត្រូវបានសម្ដែងដោយសិល្បៈករ សិល្បៈការិនីតៃវ៉ាន់ ទៀតផង។

        ក្នុងក្របខ័ណ្ឌពិព័រណ៍ឆ្នាំនេះ ក៏នឹងប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្ស រណៈយោគយល់គ្នារវាងសមាគមន៍ពន្លឿនពាណិជ្ជកម្មតៃវ៉ាន់ និងសភាពាណិជ្ជ កម្មនិងឧស្សាហកម្មវៀតណាម វេទិកា “បច្ចេកវិទ្យាសុខាភិបាលនិងសុខភាព ឆ្លាតវៃ” និងវេទិកា “ខ្សែសង្វាក់ផ្គត់ផ្គង់ត្រជាក់បច្ចេកវិទ្យាថ្មីតៃវ៉ាន់” ផងដែរ។

        ពិព័រណ៍ពាណិជ្ជកម្មផលិតផលតៃវ៉ាន់ឆ្នាំ២០១៨នៅទីក្រុងហូជីមិញ ភាគ ខាងត្បូងវៀតណាម បានទាក់ទាញភ្ញៀវទេសចរចំនួន២៦ពាន់នាក់ក្នុងរយៈពេល ៣ថ្ងៃប្រព្រឹត្តទៅ ព្រមទាំងនាំមកនូវឱកាសសហប្រតិបតិ្តការធ្វើអាជីវកម្មក្នុងតម្លៃ ៩៨លានដុល្លាអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ