ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី៣១៖ អមដំណើរជាមួយ​​សហគ្រាស​ក្នុងយុគសម័យឌីជីថល

(VOVWORLD) - ការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី៣១ (Vietnam Expo ២០២២) ក្រោមប្រធានបទ “អមដំណើរជាមួយសហគ្រាសនៅក្នុងយុគសម័យឌីជីថល” បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិទីក្រុងហាណូយ(I.C.E) ចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា។
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី៣១៖ អមដំណើរជាមួយ​​សហគ្រាស​ក្នុងយុគសម័យឌីជីថល - ảnh 1ពិធីកាត់ខ្សែបូ បើកពិព័រណ៍ Vietnam Expo ២០២២។
នេះគឺជាព្រឹត្តិការណ៍ដំបូងមួយ ដែលបានទទួលស្វាគមន៍សហគ្រាសចូលរួម និងអតិថិជនអន្តរជាតិមកធ្វើការដោយផ្ទាល់នៅការតាំងពិព័រណ៍ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រង។

Vietnam Expo ២០២២ មានស្តង់ទំនិញចំនួន ៣៨០ របស់សហគ្រាសចំនួន ៤១០ មកពីប្រទេសនិងតំបន់ដែនដីចំនួន១៥ ចូលរួមការតាំងពិពណ៌ដែលផ្តោតលើខ្លឹមសារចំនួន ៤ រួមមាន៖ ពាណិជ្ជសញ្ញាជាតិ និងការនាំចេញ; គ្រឿងម៉ាស៊ីននិងឧបករណ៍ ឧស្សាហកម្ម; បច្ចេកវិទ្យាឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក; អាហារនិងភេសជ្ជៈ។ ក្រៅពីសកម្មភាពផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល និងជំរុញពាណិជ្ជកម្មតាមបែបប្រពៃណី តាំងពិព័រណ៍ Vietnam Expo ឆ្នាំនេះ បានរៀបចំស្តង់ទំនិញពីចម្ងាយ ដើម្បីជួយដល់សហគ្រាសឱ្យមានការអភិក្រមយ៉ាងទូលំទូលាយជាង ទៅកាន់ដៃគូទាំងក្នុងនិងក្រៅប្រទេស តាមនោះ លើកកម្ពស់ប្រសិទ្ធភាពនៃការជំរុញពាណិជ្ជកម្មរបស់សហគ្រាស។

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី៣១ (Vietnam Expo ២០២២) ត្រូវបានរៀបចំឡើងតាមទម្រង់ដោយផ្ទាល់ផង និងតាមអ៊ីនធឺណែតផង ដែលក្នុងនោះការតាំងបង្ហាញដោយផ្ទាល់នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ (ចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា) ហើយតាំងពិព័រណ៍តាមអ៊ីនធឺណែតនឹងប្រព្រឹត្តទៅពេញមួយខែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ