ពិព័រណ៍រូបថតនិងឧទ្ទេសនាមខ្សែភាពយន្ត “ស្វែងយល់វៀតណាមឆ្នាំ២០១៧” នៅជប៉ុន

ពិព័រណ៍រូបថតនិងឧទ្ទេសនាមខ្សែភាពយន្ត “ស្វែងយល់វៀតណាមឆ្នាំ២០១៧” នៅជប៉ុន - ảnh 1
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Truong Minh Tuan (ឆ្វេង) ប្រគល់រូបថតមួយជូនស្ថានទូតវៀតណាម (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៩ មិនា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបាន
ប្រគល់ពិព័រណ៍រូបថតនិងឧទ្ទេសនាមខ្សែភាពយន្ត “ស្វែងយល់វៀតណាមឆ្នាំ
២០១៧” ជូនស្ថានទូតវៀតណាមប្រចាំនៅជប៉ុន ដើម្បីរៀបចំការតាំងបង្ហាញនៅក្នុង
ឱកាសពិធីបុណ្យនានារបស់ប្រទេសជាតិ។ពិព័រណ៍នេះរួមមានរូបថតចំនួន១៨០
ផ្ទាំងនិងខ្សែភាពយន្តចំនួន៧០ខ្សែស្ដីអំពីប្រធានបទ ៖វៀតណាមធ្វើសមាហរណ
កម្មនិងអភិវឌ្ឍន៍ ភូមិរបរប្រពៃណីវៀតណាម ពិធីបុណ្យវៀតណាម ម្ហូបអាហារវៀត
ណាម បេតិកភ័ណ្ឌវប្បធម៌ពិភពលោកអរូបីនៅវៀតណាម កោះ សមុទ្រវៀតណាម
និងសោភ័ណភាពវៀតណាម។ពិព័រណ៍នេះសំដៅឧទ្ទេស នាមអំពីទំនាក់ទំនង
នយោបាយ វប្បធម៌ សេដ្ឋកិច្ច ការទូតរវាងវៀតណាមនិង ជប៉ុន ខឿនវប្បធម៌
វិសេសវិសាលនៅវៀតណាម កោះសមុទ្រ​ ទឹកដី និងមនុស្ស វៀតណាមក្នុងសម័យ
កាលផ្លាស់ប្ដូរថ្មីនិងសមាហរណកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ