ពិព័រណ៍រូបថតអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - ប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ១២ ខែធ្នូ ការតាំងពិព័រណ៌បង្ហាញរូបថតឯកសារចំនួន ៥១ សន្លឹកអំពីដំណើរការបង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា តាមសម័យកាលនានា និងសកម្មភាពមិត្តភាពរវាងខេត្ត Gia Lai និងបណ្ដាខេត្តភាគឦសាននៃប្រទេសកម្ពុជា (រតនគិរី ស្ទឹងត្រែង ព្រះវិហារ)។
ពិព័រណ៍រូបថតអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា - ảnh 1ពិធីកាត់ខ្សែបូរបើកពិព័រណ៍។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅទីក្រុង Plei Ku ខេត្ត Gia Lai សម្ព័ន្ធសមាគមអង្គការមិត្តភាពខេត្ត Gia Lai បានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត រៀបចំការតាំងពិព័រណ៍រូបថត អបអរសាទរខួបលើកទី៥៥ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា។ ប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ១២ ខែធ្នូ ការតាំងពិព័រណ៌បង្ហាញរូបថតឯកសារចំនួន ៥១ សន្លឹកអំពីដំណើរការបង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា តាមសម័យកាលនានា និងសកម្ម ភាពមិត្តភាពរវាងខេត្ត Gia Lai និងបណ្ដាខេត្តភាគឦសាននៃប្រទេសកម្ពុជា (រតនគិរី ស្ទឹងត្រែង ព្រះវិហារ)។ លោក Vo Van Sung ប្រធានគណៈកម្មាធិការចលនាការកសាងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Gia Lai បានឲ្យដឹងថា៖

“នេះជាសកម្មភាពជាក់ស្តែងមួយ ដែលមានអត្ថន័យប្រវត្តិសាស្ត្រ អប់រំនយោបាយ អប់រំពីសេចក្ដីស្នេហាជាតិសម្រាប់ជំនាន់វ័យក្មេង និងអប់រំអំពីការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗនាពេលបច្ចុប្បន្ននេះ ដើម្បីបន្តពូនជ្រុំទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាព។ ធ្វើយ៉ាងណាឲ្យរវាងខេត្ត Gia Lai និងខេត្តមិត្ត រវាងប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា មានសន្តិភាព សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជារៀងរហូត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ