ពិព័រណ៌អន្តរជាតិ VIETBUILD Da Nang ២០១៨ ទាក់ទាញការចូលរួមរបស់ស្តង់ទំនិញជិត ១ ពាន់

(VOVWORLD) -ពិព័រណ៌អន្តរជាតិនេះ គឺជាឱកាស សម្រាប់សហគ្រាសសំភារៈសំណង់ជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងសហប្រតិបត្តិការ។
ពិព័រណ៌អន្តរជាតិ  VIETBUILD Da Nang ២០១៨ ទាក់ទាញការចូលរួមរបស់ស្តង់ទំនិញជិត ១ ពាន់ - ảnh 1 ពិព័រណ៌អន្តរជាតិ  VIETBUILD Da Nang ២០១៨

នាព្រឹកថ្ងៃទី ២១ មេសា នៅទីក្រុង Da Nang បានប្រារព្ធឡើង ពិព័រណ៌អន្តរជាតិ  VIETBUILD Da Nang ២០១៨។ ពិព័រណ៌នេះបានទាក់ទាញការចូលរួមរបស់ស្តង់ទំនិញជិត ១ ពាន់ របស់អង្គភាព និងសហគ្រាសនៅក្នុងប្រទេស និងអន្តរជាតិជាង ៣០០ ក្នុងនោះមានសហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនអន្តរជាតិចំនួន ៥៤។ ពិព័រណ៌អន្តរជាតិនេះ គឺជាឱកាស សម្រាប់សហគ្រាសសំភារៈសំណង់ជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងសហប្រតិបត្តិការ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Dinh Hung ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរៀបចំ ពិព័រណ៌អន្តរជាតិ  VIETBUILD បានឲ្យដឹងថា៖

“ពិព័រណ៌អន្តរជាតិ  VIETBUILD ឆ្នាំនេះបានទាក់ទាញការចូលរួមរបស់សហគ្រាសបរទេស និងនៅទូទាំងវៀតណាមទៀតផង ហើយរូមចំណែកធ្វើសមាហរណកម្មជាមួយអន្តរជាតិ ជាពិសេសគឺរវាងទីក្រុង Da Nang ជាមួយសហគ្រាសនៅទូទាំងប្រទេស។ ពិព័រណ៌អន្តរជាតិ  VIETBUILD ឆ្នាំនេះ បានបំពាក់ម៉ាស៊ីនត្រជាក់នៅតាមគ្រប់ស្តង់ទំនិញ។ នេះគឺលក្ខណៈដ៏ថ្មីថ្មោងដែលមិនធ្លាប់មានតាំងពីមុនមក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ