ពិព័រណ៍អន្តរជាតិ VIMEXPO ២០២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥-១៧ ខែធ្នូ

(VOVWORLD) - ការតាំងពិពណ៌នេះមានទំហំតាំងបង្ហាញ ៧០០០ ម៉ែត្រការ៉េ ដែលមានស្តង់ចំនួន ២៥០ របស់សហគ្រាសទាំងក្នុងនិងក្រៅប្រទេសជាង ២០០ ចូលរួម។

ការតាំងពិព័រណ៌អន្តរជាតិលើកទី ២ ស្តីពីឧស្សាហកម្មឧបត្ថម្ភនិងការផលិតច្នៃប្រឌិតវៀតណាម - VIMEXPO ២០២១ ដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មទទួលរៀបចំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០២១ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ICE ហាណូយ។ ការតាំងពិពណ៌នេះមានទំហំតាំងបង្ហាញ ៧០០០ ម៉ែត្រការ៉េ ដែលមានស្តង់ចំនួន ២៥០ របស់សហគ្រាសទាំងក្នុងនិងក្រៅប្រទេសជាង ២០០ ចូលរួម។ ក្រៅពីស្តង់ទំនិញតាំងបង្ហាញផ្ទាល់ជាលើកទីមួយបានបង្ហាញនូវស្តង់អនឡាញ 2D រៀបចំនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក (ដោយគ្មានមុខងារទិញលក់) ដោយមានឈ្មោះ ឡូហ្គោ រូបភាពភ្ជាប់ជាមួយឯកសារវីដេអូ ដើម្បីណែនាំផលិត ផលឬសេវាកម្ម សំដៅបង្កើនសមត្ថភាពណែនាំការតភ្ជាប់ផលិតផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ