ពិព័រណ៍អន្តរជាតិអំណោយសិប្បកម្មវិចិត្រសិល្បៈទីក្រុងហាណូយឆ្នាំ ២០២៣

(VOVWORLD) - Hanoi Giftshow ២០២៣ មានស្តង់ទំនិញចំនួន ៤៥០ ស្តង់ (ចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិត) របស់អាជីវកម្ម មូលដ្ឋានផលិតសិប្បកម្មវិចិត្រសិល្បៈនៅក្នុងនិងក្រៅ ប្រទេស។ ពិព័រណ៍នេះតាំងបង្ហាញក្រុមទំនិញនានា រួមមាន៖ សិប្បកម្មវិចិត្រសិល្បៈ គ្រឿងឈើ គ្រឿងតម្បាញឬស្សី ផ្ដៅ សេរ៉ាមិច កញ្ចក់ វាយនភណ្ឌ អំបោះ ប៉ាក់ គ្រឿង យន្តតូច និងកសិផល។ ផលិតផលរបស់ភូមិសិប្បកម្មនានាមានភាពសម្បូរបែប ច្រើន ប្រភេទ ការរចនាដ៏ល្អប្រណិតនិងគុណភាពល្អ។

ពិព័រណ៍អន្តរជាតិអំណោយសិប្បកម្មវិចិត្រសិល្បៈទីក្រុងហាណូយឆ្នាំ ២០២៣ - ảnh 1ភ្ញៀវមកទស្សនាស្តង់នានានៅពិព័រណ៍ Hanoi Giftshow ២០២៣។ (រូបថត៖ Ngoc Anh)
ពិព័រណ៍អន្តរជាតិអំណោយសិប្បកម្មវិចិត្រសិល្បៈទីក្រុងហាណូយលើកទី១២ ឆ្នាំ២០២៣ (Hanoi Giftshow ២០២៣) ដែលរៀបចំដោយគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា នៅវិមានតាំងពិព័រណ៍ ស្ថាបត្យកម្ម ផែនការមេសំណង់ជាតិ (ទីក្រុងហាណូយ)។
Hanoi Giftshow ២០២៣ មានស្តង់ទំនិញចំនួន ៤៥០ ស្តង់ (ចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិត) របស់អាជីវកម្ម មូលដ្ឋានផលិតសិប្បកម្មវិចិត្រសិល្បៈនៅក្នុងនិងក្រៅ ប្រទេស។ ពិព័រណ៍នេះតាំងបង្ហាញក្រុមទំនិញនានា រួមមាន៖ សិប្បកម្មវិចិត្រសិល្បៈ គ្រឿងឈើ គ្រឿងតម្បាញឬស្សី ផ្ដៅ សេរ៉ាមិច កញ្ចក់ វាយនភណ្ឌ អំបោះ ប៉ាក់ គ្រឿង យន្តតូច និងកសិផល។ ផលិតផលរបស់ភូមិសិប្បកម្មនានាមានភាពសម្បូរបែប ច្រើន ប្រភេទ ការរចនាដ៏ល្អប្រណិតនិងគុណភាពល្អ។ ផលិតផលជាច្រើនត្រូវបាននាំចេញ ទៅកាន់ទីផ្សារនានាដូចជាសហភាពអឺរ៉ុប សហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសអាស៊ី និងអាស៊ីអាគ្នេយ៍មួយចំនួន។
ក្រោយរយៈពេល ១១ ឆ្នាំត្រូវបានរៀបចំឡើង Hanoi Giftshow បានអះអាងនូវ តួនាទីជាពិព័រណ៍ឯកទេសទំនិញសិប្បកម្មវិចិត្រសិល្បៈនាំចេញដ៏មានកិត្យានុភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានទាក់ទាញស្តង់ទំនិញជាង ៥០០០ ស្តង់ របស់អាជីវកម្ម និងគ្រឹះស្ថានផលិតកម្មជាង ២២៥០ កន្លែងមកពីខេត្តក្រុង និងប្រទេសចំនួន ៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ