ពិភាក្សាអំពីដំណោះស្រាយទប់ទល់នឹងគ្រោះជ្រាបជាតិប្រៃនៅតំបន់វាលទំនាបទន្លេ Cuu Long

(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែមេសា កាសែត Tuoi Tre ទីក្រុងហូជីមិញ បានប្រារព្ធកិច្ចពិភាក្សា ក្រោមប្រធានបទ “ដំណោះស្រាយចំពោះការទប់ទល់នឹងគ្រោះរាំងស្ងួត និង ជ្រាបជាតិ ប្រៃនៅបណ្តាខេត្តវាលទំនាបទន្លេ Cuu Long ”។

 

ពិភាក្សាអំពីដំណោះស្រាយទប់ទល់នឹងគ្រោះជ្រាបជាតិប្រៃនៅតំបន់វាលទំនាបទន្លេ Cuu Long - ảnh 1ពិភាក្សាអំពីដំណោះស្រាយទប់ទល់នឹងគ្រោះជ្រាបជាតិប្រៃនៅតំបន់វាលទំនាបទន្លេ Cuu Long 

ក្នុងជំនួបពិភាក្សានេះបណ្តាជំនាញការបានផ្តោតសំខាន់លើការវាយតំលៃនូវសភាពការណ៍ ដំណោះស្រាយ និង លើកឡើងយោបល់ចំពោះការទប់ទល់នឹងគ្រោះរាំងស្ងួត និង ការជ្រាបជាតិប្រៃក្នុងរដូវក្តៅ។ ក្រៅពីនេះ អ្នកជំនាញទាំងឡាយក៏យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពិគ្រោះយោបល់ចំពោះ ប្រសិទ្ធភាពផ្ទេរប្តូរនៃរូបសណ្ឋានសេដ្ឋកិច្ចដែលបាននិងកំពុងអនុវត្តដើម្បីទប់ទល់នឹងគ្រោះគ្រោះរាំងស្ងួត និង ជ្រាបជាតិប្រៃផងដែរ។

សូមបញ្ជាក់ថា តំបន់វាលទំនាបទន្លេ Cuu Long ជាតំបន់ផលិតកសិកម្មធំបំផុតនៅវៀតណាម ។ ប៉ុន្តែ ទីនេះក៏ជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងបំផុតពីបំរែបំរួលអាកាសធាតុ គ្រោះទឹកសមុទ្រឡើងខ្ពស់ និងគ្រោះជ្រាបជាតិប្រៃ។ ការស្វែងរកដំណោះស្រាយមាន ប្រសិទ្ធភាព ដើម្បីទប់ទល់នឹងសភាពការណ៍ទាំងនេះ បាននិងកំពុងអនុវត្តដោយស្ថាប័ន អាជ្ញាធរគ្រប់ជាន់ ថ្នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ