ពិភពលោកថ្កោលទោសរឿងក្ដីបាញ់រះយ៉ាងបង្ហូរឈាមនៅ Pittsburgh ប្រទេសអាមេរិក

(VOVWORLD) - នាថ្ងៃទី២៧ ខែតុលា ថ្នាក់ដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិជាច្រើនបាន ថ្កោលទោសដោយព្រមៗគ្នាចំពោះរឿងក្ដីវាយប្រហារយ៉ាងបង្ហូរឈាមបំផុតនៅ ក្នុងប្រវត្តិសាស្ត្រអាមេរិក តម្រង់ទៅលើសហ គមន៍ជនជាតិជ្វីព្វ ដែលបណ្ដាលឲ្យ មនុស្សយ៉ាងហោចណាស់១១នាក់បានស្លាប់និងច្រើននាក់ទៀតរងរបួស។

បន្ទាប់ ពីកើតមានឡើងករណីវាយប្រហារនៅវិហារ Tree of Life នៅទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania ខាងលើ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចេញសេចក្ដីថ្លែងការណ៍ជាភ្លាមមួយរំពេចដែលថ្កោល ទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារ ព្រមទាំងអះអាងថា លទ្ធិប្រឆាំងនឹង ជនជាតិជី្វព្វគឺជាការគំរាមកំហែងចំពោះរាល់តំលៃនៃប្រជាធិបតេយ្យនិងសន្តិភាព។

        នាថ្ងៃដដែល ចុះផ្សាយនៅលើបណ្ដាញសង្គម Twitter នាយករដ្ឋមន្រ្តី កាណាដាលោក Justin Trudeau ប្រធានាធិបតីបារាំងលោក Emmanuel Macron នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានចាត់ទុកថា នេះជាការវាយប្រហារគួរឲ្យខ្ពើម អើមតម្រង់ទៅលើសហគមន៍ជនជាតិជ្វីព្វនៅទីក្រុង Pittsburgh ព្រមទាំងចូលរួម ចែករំលែកនូវការបាត់បង់និងការឈឺចាប់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ នានាផងដែរ។

        បន្ទាប់ពីរឿងក្ដីខាងលើ ប្រធានាធិបតីអាមេរិកលោក Donald Trump បាន អោយដឹងថា លោកកំពុងពិចារណាលើការលុបចោលព្រឹត្តិការណ៍មួយនៃយុទ្ធ នាការឃោសនារកសម្លេងឆ្នោតនៅរដ្ឋ Illinois។ លោក Trump បានអះអាងថារឿងក្ដីបាញ់រះខាងលើគឺជាបទឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិជ្វីព្វ។ ក្នុងពេលជា មួយគ្នានោះ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានអះអាងថា រឿង ក្ដីបាញ់រះនៅ Pittsburgh ជាការវាយប្រហារទៅលើសេរីភាពខាងជំនឿសាសនា នៃប្រទេសអាមេរិក។

        យោងតាមស្ថាប័នសមត្ថកិច្ចរបស់អាមេរិកបានអោយដឹងថា ពិរុទ្ធជននៃ រឿងក្ដីបាញ់រះគឺ Robert Bowers បុរសមានអាយុ៤៨ឆ្នាំ។ មុខសញ្ញានេះបាន ចុះចាញ់និងត្រូវចាប់ខ្លួនបន្ទាប់ពីបាញ់កាំភ្លើងទៅលើប៉ូលីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ