ពិភពលោកមានមនុស្សជាង៨៥លាននាក់ឆ្លងជំងឺកូវីដ១៩

(VOVWORLD) - ពិភពលោកបានកត់ត្រាថាមានមនុស្សសរុបចំនួន ៨៥.៤៨៩.៤៦២ នាក់ឆ្លងជំងឺកូវីដ ១៩ ដែលក្នុងនោះមានមនុស្សចំនួន ១.៨៥០.២០៩ នាក់បានស្លាប់ផងដែរ។ ចំនួនអ្នកជម្ងឺដែលព្យាបាលជាសះស្បើយនាបច្ចុប្បន្នមានចំនួន ៦០.៤៤៣.៤៦៨ នាក់។
ពិភពលោកមានមនុស្សជាង៨៥លាននាក់ឆ្លងជំងឺកូវីដ១៩ - ảnh 1ការព្យាបាលអ្នកជម្ងឺដែលឆ្លងជំងឺកូវីដ១៩ នៅមន្ទីរពេទ្យនៅតាហ្សាណារដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក (រូបថត៖ AFP / VNA)

យោងតាមទិន្នន័យក្នុងគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ៤ ខែមករាឆ្នាំ២០២១ (តាមម៉ោង UTC) មានមនុស្សសរុបចំនួន ៨៥.៤៨៩.៤៦២ នាក់ឆ្លងជំងឺកូវីដ ១៩ ដែលក្នុងនោះមានមនុស្សចំនួន ១.៨៥០.២០៩ នាក់បានស្លាប់។ ចំនួនអ្នកជម្ងឺដែលព្យាបាលជាសះស្បើយនាបច្ចុប្បន្នមានចំនួន ៦០.៤៤៣.៤៦៨ នាក់។

សហរដ្ឋអាមេរិកកំពុុងជាប្រទេស ដែល រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីការរីករាលដាលនៃជំងឺនេះ ដោយមានមនុស្សចំនួន ២១.១១២.២៩១ នាក់បានឆ្លងជំងឺរាតត្បាតកូវីដ១៩ និងមានអ្នកស្លាប់ចំនួន ៣៦០.០៧៨ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺប្រទេសឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង និងអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ