ពិភពលោកសម្តែងនូវសាមគ្គីភាពជាមួយអង់គ្លេស

(VOVWORLD) -បន្ទាប់ពីករណីវាយប្រហារដោយគ្រាប់បែកកើតមានឡើងនាព្រឹកថ្ងៃទី១៥កញ្ញា នៅស្ថានីយ៍រថភ្លើង Parsonss Green រដ្ឋធានីឡុង ប្រទេសអង់គ្លេស ដែល បណ្តាលឲ្យមនុស្ស២២នាក់រងរបួសនោះ ថ្នាក់ដឹកនាំជាច្រើនលើពិភពលោក បានសម្តែងនូវចំណងសាមគ្គីភាពចំពោះអង់គ្លេសផងដែរ។ 
ពិភពលោកសម្តែងនូវសាមគ្គីភាពជាមួយអង់គ្លេស - ảnh 1

ពិភពលោកសម្តែងនូវសាមគ្គីភាពជាមួយអង់គ្លេស

ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាស់តឿនឲ្យកម្លាំងមានសមត្ថកិច្ចរបស់ប្រទេសនានាលើពិភពលោក ត្រូវមានវិធានការទប់ទល់ភេរវកម្មដោយ “ម្ចាស់ការ” ជាង ក្នុង នោះ ផ្តោតសំខាន់លើការគ្រប់គ្រងបណ្តាញ Internet ដើម្បីរាំងស្កាត់ការដែល ក្រុមភេរវកម្មយក Internet ធ្វើជាឧបករណ៍និងវេទិកាអូសទាញពួកជ្រុលនិយម ក៏ដូចជាការជ្រាបចូលសតិអារម្មណ៍ជ្រុលនិយមដែរ។ ក្នុងថ្ងៃដដែល រដ្ឋាភិបាល អេហ្ស៊ីបបានសម្តែងស្មារតីសាមគ្គីជាមួយរដ្ឋាភិបាលនិងប្រជាជនអង់គ្លេសក្នុង ការប្រយុទ្ធជាមួយភេរវកម្ម។ ក្នុងពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំ អាល្លឺម៉ង់និងបារាំងនាថ្ងៃទី១៥កញ្ញាបានយល់ព្រម បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ក្រោយការវាយប្រហារគ្រាប់បែកនៅទីក្រុងឡុង និងចាត់ទុកការវាយប្រហារនេះ គឺជម្រុញថែមទៀតការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងភេរវកម្ម ផងដែដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ