ព្យុងយ៉ាងបដិសេធសំណើរជួបចរចាអំពីអនាគតរបស់មណ្ឌលឧស្សាហកម្មរួម Kaesong

(VOVworld) – ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រងពាក្យសំដីរបស់មន្ត្រី មួយរូបរបស់ក្រសួងបង្រួបបង្រួលកូរ៉េខាងត្បូងបានឲ្យដឹងថា៖ សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប.ក.) បានបដិសេធសំណើរជួបចរចា អំពីអនាគតរបស់មណ្ឌលឧស្សាហកម្មរួម Kaesong នៃអាជីវករកូរ៉េខាងត្បូងមួយ
ក្រុមក្នុងកាលៈទេសៈ លទ្ធិភាពបញ្ឈប់សកម្មភាពក្នុងមណ្ឌលឧស្សហកម្មពោល
ខាងលើអាចកើតមានឡើង។ប៉ុន្តែ កាយវិការពោលខាងលើរបស់ព្យុងយ៉ាងបាន
រារាំងការជួបចរចារត្រូវបានប្រព្រឹត្តទៅ។​ មុននោះ ព្យុងយ៉ាងបានហាមឃាត់ កម្មាភិបាលកូរ៉េខាងត្បូងចូលក្នុងមណ្ឌលឧស្សាហកម្ម  Kaesong និងដកពល
ករទាំងឡាយរបស់ខ្លួនចេញពីទីកន្លែងនេះ។ ឆ្លើយតប់តវិញកាយវិការនេះរបស់
ព្យុងយ៉ាង កូរ៉េខាងត្បូងក៏បានដកកម្មាភិបាលរបស់ខ្លួនចេញពីមណ្ឌលឧស្សាហកម្ម  
Kaesong។ គិតដល់ព្រឹកថ្ងៃទី ៣០ មេសា ប្រជាពលរដ្ឋកូរ៉េខាង ត្បូងចំនួន ៧ នាក់ សេសសល់នៅមណ្ឌលឧស្សាហកម្ម  Kaesong ដើ​ម្បីដោះ ស្រាយបែបបទរដ្ឋបាល
ទាក់ទិនដល់គយនិងបា្រក់ខែសំរាប់ពលករនៃ ស.ប.ប.ក ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ