ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ប្រកាសកម្មវិធីដង្ហែរភ្លើងគប់

(VOVWORLD) - គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡា អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ កាលពីថ្ងៃទី ៣០ឧសភា បានប្រកាសថា មនុស្សប្រហែល ១០.០០០នាក់នឹងចូលរួមការដង្ហែរភ្លើងគប់អូឡាំពិកឆ្លងកាត់ទីតាំងចំនួន៦០នៅក្នុងប្រទេសនេះ។
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ប្រកាសកម្មវិធីដង្ហែរភ្លើងគប់ - ảnh 1រូបតំណាងនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤។ រូបថត៖ AFP/VNA

បន្ទាប់ពីត្រូវបានដង្ហែរពីទីតាំងប្រពៃណីក្នុងប្រទេសក្រិក អណ្តាតភ្លើងនឹងត្រូវបានដង្ហែរឆ្លងកាត់សមុទ្រ និងទៅកាន់ទីក្រុងកំពង់ផែ Marseille ដោយកប៉ាល់នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៤។ ពីទីនេះ អណ្ដាតភ្លើងអូឡាំពិកនឹងត្រូវបានដង្ហែរឆ្លងកាត់ទីកន្លែងជាច្រើននៅក្នុងប្រទេសបារាំង និងទៅកាន់ទីក្រុងប៉ារីស ដើម្បីត្រៀមរៀបចំពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤នៅថ្ងៃទី ២៦ខែកក្កដា ឆ្នាំ ២០២៤។

បច្ចុប្បន្ននេះ មានពាក្យចចាមអារ៉ាមជាច្រើនថា អណ្តាតភ្លើងអូឡាំពិកនឹងត្រូវបានដាក់នៅលើកំពូលនៃ Eiffel Tower ប៉ុន្តែប្រធានគណៈកម្មការរៀបចំអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក Tony Estanguet បានឲ្យដឹងថា ទីតាំងចុងក្រោយមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ