ព្រឹទ្ធសមាជិកសភានៃគណបក្សប្រជាធិបតេយ្យលោក B.Sanders ត្រៀម​ចូលរួមការបោះឆ្នោតប្រធានាធិបតីអាមេរិក

(VOVWORLD) -ទោះបីជានៅមានរយៈពេលជាង ១០០ សប្តាហ៍ទៀត ទើបឈានចូលការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ២០២០ ក៏ដោយ ប៉ុន្តែ ព្រឹទ្ធសមាជិកសភានៃគណបក្សប្រជាធិបតេយ្យជាច្រើនរូបបានប្រកាសអំពីគោលបំណងចង់ចូលរួមការបោះឆ្នោតប្រធានាធិបតី។
ព្រឹទ្ធសមាជិកសភានៃគណបក្សប្រជាធិបតេយ្យលោក B.Sanders ត្រៀម​ចូលរួមការបោះឆ្នោតប្រធានាធិបតីអាមេរិក - ảnh 1 ព្រឹទ្ធសមាជិកសភានៃគណបក្សប្រជាធិបតេយ្យលោក B.Sanders (internet)

ថ្លែងមតិតាមរយៈ ទស្សនាវដ្តី New York ច្បាប់ចេញផ្សាយថ្មីៗនេះ ព្រឹទ្ធសមាជិក លោក Bernie Sanders បានឲ្យដឹងថា លោកអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនាឆ្នាំ២០២០ ប្រសិនបើលោកឃើញថា ខ្លួនមានឱកាសដ៏ល្អបំផុតរបស់គណបក្សប្រជាធិបតេយ្យដើម្បីយកឈ្នះទៅលើប្រធានាធិបតី លោក Donald Trump។

ក្រៅពីព្រឹទ្ធសមាជិកសភាលោក Bernie Sanders នោះ ព្រឹទ្ធសមាជិកសភាជាច្រើនរូបទៀតរបស់គណបក្សប្រជាធិបតេយ្យក៏ក៏កំពុងពិចារណាអំពីគោលបំណងឈរឈ្នោះជាបេក្ខជន ដើម្បីក្លាយទៅជាតំណាងរបស់គណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតី ក្នុងនោះ មានលោក Cory Booker, Sherrod Brown, Kamala Harris, Amy Klobuchar និង Elizabeth Warren ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ