ព្រមានគ្រោះអាសន្នដែល IS វាយប្រហារអឺរ៉ុបដោយគ្រាប់បែកគីមី

ព្រមានគ្រោះអាសន្នដែល IS វាយប្រហារអឺរ៉ុបដោយគ្រាប់បែកគីមី - ảnh 1
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនាពេលថ្មីៗនេះរបស់ IS (រូបថត៖TTXVN)

(VOVworld) - មជ្ឈដ្ឋានមន្ត្រីសន្តិសុខម៉ារ៉ុកបានព្រមានអំពីគ្រោះអាសន្នដែលពួក
ភេរវករនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសធ្វើការវាយប្រហារនៅអង់គ្លេសនិង
ទ្វីបអឺរ៉ុបដោយគ្រាប់បែកគីមីនិងអាវុធជីវសាស្ត្រ។នាថ្ងៃទី៤ មេសា នាយកស្ថាប័ន
ស៊ើបអង្កេតយុត្តិធម៌ម៉ារ៉ុកលោក Abdelhak Khiame បានឲ្យដឹងថា IS កំពុងផ្លាស់ប្ដូរ
យុទ្ធសាស្ត្រដើម្បីអនុវត្តន៍ការវាយប្រហារដោយអាវុធគីមីនិងបាក់តេរីសំដៅបង្កការ
ខូចខាតធំ។គោលដៅរបស់ពួក IS គឺទីកន្លែងសាធារណៈដែលប្រជុំជនជាច្រើននៅ
ទ្វីបអឺរ៉ុប ជាពិសេសគឺអង់គ្លេស។នាខែកុម្ភៈកន្លងទៅ កងកម្លាំង សន្តិសុខម៉ារ៉ុកបាន
រឹបអូសបំណែកក្រូចឆ្មាមួយចំនួនដែលផ្ទុកជាតិពុលបង្កការស្លាប់មនុស្ស។
មុននោះ កាលពីពាក់កណ្ដាលខែមករា ម៉ារ៉ុកបានបវាយបំបែកឧបាយកលធ្វើការ
វាយ ប្រហារភេរវកម្មដោយអាវុធជីវសាស្ត្ររបស់មុខសញ្ញាដែលត្រូវសង្ស័យមាន
ការទាក់ទងជាមួយ IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ