ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ

(VOVWORLD) - នាថ្ងៃទី៤ ខែឧសភា ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn – Rama X បានចាប់ផ្តើមនៅព្រះបរមរាជវាំង ដែលគូសសញ្ញាពីការចាប់ផ្តើមគ្រងរាជ្យព្រះមហាក្សត្រទី១០ នៃរជ្ជកាល  Chakri  ដែលមានប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១៧៨២ នៅប្រទេសថៃ។
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ - ảnh 1 ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ

មានមនុស្សជាច្រើនកុះករបានប្រមូលផ្តុំនៅជំវិញព្រះបរមរាជវាំងនៅទីក្រុងបាងកកដើម្បីទស្សនាព្រះរាជពិធីគ្រងរាជ្យសម្បត្តិជាប្រវត្តិសាស្ត្រនេះរបស់ ព្រះមហាក្សត្រមហាថៃ Maha Vajiralongkorn។នេះគឺជាព្រះរាជពិធីគ្រងរាជ្យសម្បត្តិដំបូងបង្អស់នៅប្រទេសថៃក្នុងរយៈពេល ៦៩ ឆ្នាំកន្លងមក បន្ទាប់ពី ព្រះមហាក្សត្រ Bhumibol Adulyadej – Rama ៩ ព្រះអង្គឡើងគ្រងរាជ្យសម្បត្តិនាថ្ងៃទី ៥ ខែឧសភាឆ្នាំ១៩៥០។ ព្រះរាជពិធីគ្រងរាជ្យសម្បត្តិរបស់មហាក្សត្រមហាថៃ Maha Vajiralongkorn នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦។ តាមការប៉ាន់ស្មានថានឹងមានមនុស្សប្រមាណ ៧០០,០០០ ដល់ ៨០០,០០០នាក់នឹងហូរទៅកាន់តំបន់ជុំវិញព្រះបរមរាជវាំង ដើម្បីទស្សនាព្រះរាជពិធីគ្រងរាជ្យសម្បត្តិនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ