ព្រះមហាក្សត្រថៃចូលទីវង្គត

ព្រះមហាក្សត្រថៃចូលទីវង្គត - ảnh 1
ប្រជាជនថៃជាច្រើនកុះករបានប្រមូលផ្ដុំនៅបរមរាជវាំងដើម្បីសំដៅការសោកស្ដាយ 

(VOVworld) - ព្រះមហាក្សត្រថៃ Bhumibol Abdulyadej បានចូលទីវង្គតនៅវេលា ម៉ោង៣និង៥២នាទីរសៀលថ្ងៃទី១៣ តុលា ក្នុងព្រះជន្ម ៨៨ ព្រះវស្សា។ព្រះមហា
ក្សត្រ Bhumibol Abdulyadej បានឡើងគ្រងរាជសម្បត្តិជាផ្លូវការចាប់ពីឆ្នាំ១៩៥០
ហើយជាព្រះមហាក្សត្រសោយរាជ្យយូរជាងគេបំផុតលើពិភពលោក។ព្រះមហា
ក្សត្រ Bhumibol Abdulyadej ត្រូវបានចាត់ទុកជានិមិត្តរូបនៃសាមគ្គីភាពរបស់ប្រទេស
ជាតិ។ទ្រង់ជាព្រះមហាក្សត្រមួយក្នុងចំណោមព្រះមហាក្សត្រដែលត្រូវបាន
ប្រជាជនគោរពរាប់អានជាងគេបំផុតក្នុងប្រវត្តិសាស្ត្រថៃ ដោយសារតែមាន គំរោង
ការណ៍ជាងពីរពាន់អំពីការអភិវឌ្ឍន៍ដែលជួយកែលំអរជីវភាពរស់នៅរបស់ប្រជា
កសិករក្រីក្ររាប់លាននាក់។
នាថ្ងៃទី១៣ តុលា នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-ocha បានប្រកាសថា
ព្រះរាជទាយាទ Maha Vajiralongkorn នឹងឡើងគ្រងរាជបន្តជំនួសឲ្យ ព្រះមហាក្សត្រ
 Bhumibol Adulyadej។ក្រៅពីនោះ នាយករដ្ឋមន្រ្តីលោក Prayut ក៏បានប្រកាសដែរថា
 ថៃនឹងមានការកាន់ទុករយៈពេល១ឆ្នាំពេញក្នុងទូទាំង ប្រទេស ហើយប្រជាជន
គ្មានការអនុញ្ញាតដើម្បីរៀបចំសកម្មភាពលេងកំសាន្តនិង ពិធីបុណ្យក្នុងរយៈពេល
៣០ថ្ងៃខាងមុខទេ។
ព្រះមហាក្សត្រថៃចូលទីវង្គត - ảnh 2
ព្យួររូបថតរំលឹកវិញ្ញាណក្ខ័នព្រះមហាក្សត្រ

ថ្នាក់ដឹកនាំពិភពលោកបានថ្លែងការរំលែកទុក្ខទៅដល់រាជវង្សានុវង្សថៃនិង
ប្រជាជននៃ ប្រទេសនេះក្រោយពីព្រះមហាក្សត្រ​ Bhumibol Adulyadej ចូលទីវង្គត។
ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់អគ្គលេខាធិការអ.ស.បលោក Ban
Ki-moon ឲ្យដឹងថា លោកអគ្គលេខាធិការអ.ស.បបានសំដែងការរំលែកទុក្ខដ៏
ជ្រាលជ្រៅ ព្រមទាំងសង្ឃឹមថា ថៃនឹងបន្តពង្រីកបេតិកភ័ណ្ឌរបស់ព្រះមហាក្សត្រ
 Bhumibol អំពីការគោរពតំលៃរួមនិងសិទ្ធិមនុស្ស។ប្រធានាធិបតីអាមេរិកលោក
Barack Obama ក៏បានផ្ញើរការរំលែកទុក្ខទៅដល់រាជវង្សានុវង្ស រាជរដ្ឋាភិបាលនិង
ប្រជាជន ថៃ ព្រមទាំងលើកសរសើរព្រះមហាក្សត្រ Bhumibol ជាមិត្តភក្តិស្និទ្ធិ
ស្នាលនិង ដៃគូមួយរូបរបស់អាមេរិក។ថ្នាក់ដឹកនាំកំពូលរបស់ជប៉ុន មីយ៉ាន់ម៉ា
ម៉ាឡេស៊ីនិង សឹង្ហបុរីក៏បានសំដែងការរំលែកទុក្ខដ៏ជ្រាលជ្រៅចំពោះការបាត់
បង់ធ៏ធំធេងនេះ របស់រាជរដ្ឋាភិបាលនិងប្រជាជនថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ