ព្រះរាជទាយាទ Naruhito ឡើងគ្រងរាជ្យសម្បត្តិជប៉ុន បើកសករាជអធីរាជ Reiwa

(VOVWORLD) -ប្រសូត្រនាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៩៦០ ព្រះចៅអធិរាជជប៉ុន Naruhito គឺជាបុត្រាច្បងរបស់ ព្រះចៅអធិរាជ Akihito និង មហេសី Michiko។ ទ្រង់បានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ ហើយក្លាយជាអធិរាជជប៉ុន ទី ១២៦ របស់ជប៉ុន បន្ទាប់ពីព្រះចៅអធិរាជជប៉ុន Akihito បានដាក់រាជ្យនាថ្ងៃទី ៣០ ខែមេសា។
ព្រះរាជទាយាទ Naruhito ឡើងគ្រងរាជ្យសម្បត្តិជប៉ុន បើកសករាជអធីរាជ Reiwa - ảnh 1ព្រះចៅអធិរាជជប៉ុន Naruhito (រូបថត៖ AFP)

នាព្រឹកថ្ងៃទី ១ ខែ ឧសភា ព្រះរាជពិធី ព្រះរាជទាយាទ Naruhito ឡើងគ្រងរាជ្យសម្បត្តិជប៉ុន បើកសករាជអធីរាជ Reiwa បានប្រព្រឹត្តិទៅយ៉ាងមហោឡារិកនៅ ទីក្រុងតូក្យូ។ នៅក្នុងព្រះរាជពិធីនេះ  ព្រះចៅអធិរាជជប៉ុន Naruhito ត្រូវបានថ្វាយនូវរតនសម្បត្តិ (Sanshu no Jingi) ទាំង ៣ គឺ ដាវពិសិដ្ឋ Kusanagi កញ្ចក់ពិសិដ្ឋ Yata និង បន្តោងគុជ Yasakani ដែលជានិមិត្តរូបនៃគុណធម៌ទាំងបីគឺ ភាពអង់អាចក្លាហាន ភាពឈ្លាសវាងវៃ និង ចិត្តសប្បុរសធម៌។

នាថ្ងៃដដែល ព្រះចៅអធិរាជជប៉ុនថ្មី Naruhito ទ្រង់បានបួងសួងសុំសេចក្ដីសុខសន្តិភាពសម្រាប់ពិភពលោក ហើយមានព្រះបន្ទូលជាលើកដំបូងទៅកាន់ប្រជាជននៅក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិ។ ព្រះចៅអធិរាជជប៉ុន Naruhito ទ្រង់សន្យាធ្វើព្រះរាជសកម្មភាពតាមរដ្ឋធម្មនុញ្ញ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ព្រះចៅអធិរាជជប៉ុន Naruhito ក៏មានព្រះបន្ទូលថា ទ្រង់នឹងបន្តមរតករបស់ព្រះបិតា។

ចាប់ពីថ្ងៃទី ១ ខែឧសភា ។ ព្រះចៅអធិរាជជប៉ុន Naruhito បានបើកសករាជអធិរាជ Reiwa គឺមានន័យថា៖ "ភាពសុខដុមដ៏ល្អប្រសើរ" ជាផ្លូវការ។ ក្រុមអ្នកជំនាញបានវាយតម្លៃខ្ពស់ចំពោះសករាជអធិរាជថ្មីនេះចំពោះជប៉ុន ក៏ដូចជា គូសសញ្ញាការផ្លាស់ប្ដូរថ្មីនៃខឿនសេដ្ឋកិច្ចពិភពលោកផងដែរ។

តាមផែនការ ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ ព្រះចៅអធិរាជជប៉ុន Naruhito នឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ២២ ខែតុលាខាងមុខ ដោយមានការចូលរួមរបស់ ប្រមុខរដ្ឋ ភ្ញៀវកិត្តិយ ប្រមាណ ៩០០ នាក់ មកពីប្រទេសចំនួន ១៩៥។

ប្រសូត្រនាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៩៦០ ព្រះចៅអធិរាជជប៉ុន Naruhito គឺជាបុត្រាច្បងរបស់ ព្រះចៅអធិរាជ Akihito និង មហេសី Michiko។ ទ្រង់បានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ ហើយក្លាយជាអធិរាជជប៉ុន ទី ១២៦ របស់ជប៉ុន បន្ទាប់ពីព្រះចៅអធិរាជជប៉ុន Akihito បានដាក់រាជ្យនាថ្ងៃទី ៣០ ខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ