ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានប្រសាសន៍អំពីការបង្កើតគណបក្ស សង្គមរាស្ត្ររាជាធិបតេយ្យ

ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានប្រសាសន៍អំពីការបង្កើតគណបក្ស សង្គមរាស្ត្ររាជាធិបតេយ្យ - ảnh 1
ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានប្រសាសន៍អំពីការបង្កើតគណបក្ស “សង្គមរាស្ត្ររាជាធិប តេយ្យ» (Image: Vietnam+)


(VOVworld) - នាថ្ងៃទី ១៦ មិនា នៅរាជធានី ភ្នំ ពេញ របស់កម្ពុជា ព្រះអង្គម្ចាស់
នរោត្ដម រណឬទ្ធិ បានប្រសាសន៍អំពីការបង្កើតគណបក្ស “សង្គមរាស្ត្ររាជាធិប
តេយ្យ» និងចូលរួមក្នុងការបោះឆ្នោតសកលនាឆ្នាំ ២០១៨ ខាងមុខ។ ក្នុងសេចក្តី ប្រកាសសារព័ត៌មានបានឲ្យដឹងថា៖ លោក នរោត្ដម រណឬទ្ធិ បានឲ្យដឹងថា៖ គោលមាគ៌ាររបស់គណៈបក្សគឺ “រាជានិយម-សាសនានិងព្រះមហាក្សត្រ” ដោយ មានគោលដៅប្រមូលផ្តុំរាល់កំលាំងរាជាធិបតេយ្យអ្នកតាមទិសប្រជាជាតិសេរី
និយម ដើម្បីដោះស្រាយរាល់បញ្ហារបស់ប្រទេសជាតិ ឯកភាពប្រជាជាតិ ការពារ អាធិបតេយ្យភាពនិងបូរណភាពដែនដីនិងនាំប្រទេសកម្ពុជាក្លាយទៅជានិតិរដ្ឋ។
ប៉ុន្តែ គណៈបក្សសង្គមរាស្ត្ររាជាធិបតេយ្យត្រូវទទួលបានការអនុម័ត្តរបស់ក្រសួង
មហាផ្ទៃកម្ពុជា។ លោក នរោត្ដម រណឬទ្ធិ នឹងជូនពាក្យបង្កើតគណៈបក្សថ្មីនេះ
ដល់ក្រសួងមហាផ្ទៃ នាថ្ងៃទី ១៧ មិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ