ពលកម្មឆ្លៀតយកឱកាសក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០

(VOVWORLD) -  បដិវត្តន៍ឧស្សាហកម្មលើកទី៤ ដោយផ្សារភ្ជាប់ជាមួយសមិទ្ធិផលយ៉ាងលោតផ្លោះ ស្តីអំពីបច្ចេកវិទ្យា អ៊ីនធើណែត បច្ចេកទេសឌីជីថល ជាដើម បាននិងកំពុងអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនៅលើពិភពលោក។ អ្នកជំនាញខាងសេដ្ឋកិច្ចបានឲ្យដឹងថា បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងផ្លាស់ប្តូរទាំងស្រុងជីវិត ការងារ និងផលិតកម្ម របស់យើង ជាពិសេសគឺវិស័យពលកម្ម។ 
ពលកម្មឆ្លៀតយកឱកាសក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ - ảnh 1 ពលកម្មឆ្លៀតយកឱកាសក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០

វៀតណាមក៏មិនឈរនៅខាងក្រៅនៃ ការជះឥទ្ធិពលរបស់បដិវត្តន៍នេះ ជាពិសេសគឺពែលដែលកម្លាំងពលករនៅតែមានច្រើនសម្បូរក៏ប៉ុន្តែខ្វះសមត្ថភាពនិងជំនាញវិជ្ជាជីវៈ។ អតីតអនុ ប្រធានគណៈកម្មាធិការកម្មវិធីជាតិស្តីពីឧស្សាហកម្ម ៤.០នៃក្រសួងការងារ អតីតយុទ្ធជននិងសង្គមកិច្ចវៀតណាម លោកសាស្ត្រាចារ្យ Nguyen Le Minh  បានឲ្យដឹងថា៖

« និយាយរួម ប្លុកអាស៊ាន ដែលក្នុងនោះមានប្រទេសវៀតណាម ពលករវ័យ ក្មេងមានអត្រាខ្ពស់ មានភាពស្វាហាប់ និងរស់រវើក ក៏ប៉ុន្តែទីផ្សារពលកម្មជាផ្សារ មួយដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាផងដែរ។ ដើម្បីទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនោះ យុវវ័យត្រូវបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួននិងមានមុខរបរធ្វើការមួយពុំជាមិនខានឡើយ។ ខ្ញុំគិតថាដើម្បីឈានចូលទីផ្សារពលកម្មល្អគឺត្រូវទាមទារឲ្យ មានអាវុធដ៏ល្អប្រសើរមួយ ដែលអាវុធនោះគឺជាមុខរបរដ៏ឆ្លាតវៃផងដែ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ