ពលរដ្ឋវៀតណាមនៅឯបរទេសកាន់តែក្លាយទៅជាប្រភពកម្លាំងដ៏សំខាន់ក្នុងការរួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - នាថ្ងៃទី ២៩ មិថុនា សន្និសីទ “ជ្រួតជ្រាប និងអនុវត្តន៍ការងារចំពោះពលរដ្ឋវៀតណាមនៅឯបរទេសក្នុងស្ថានការណ៍ថ្មី” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ 
ពលរដ្ឋវៀតណាមនៅឯបរទេសកាន់តែក្លាយទៅជាប្រភពកម្លាំងដ៏សំខាន់ក្នុងការរួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ  - ảnh 1សន្និសីទ “ជ្រួតជ្រាប និងអនុវត្តន៍ការងារចំពោះពលរដ្ឋវៀតណាមនៅឯបរទេសក្នុងស្ថានការណ៍ថ្មី”  (រូបថត៖ Van Diep/VNA)

សន្និសីទនេះសំដៅបង្កើតឯកភាពគ្នាអំពីការយល់ដឹង និងការធ្វើសកម្មភាពរវាងស្ថាប័ន និងអង្គការនានា ដែលបានចូលរួមផ្ទាល់ទៅក្នុងការងារជនវៀតណាមនៅឯបរទេស លើកកម្ពស់អត្ថន័យ សារៈសំខាន់ និងតួនាទីនៃការងារនេះ ព្រមទាំងធានាថាបណ្ដាស្ថាប័ន និងអង្គការច្បាមជាប់គោលការណ៍ ភារកិច្ច និងដំណោះស្រាយ ដើម្បីរៀបចំអនុវត្តន៍ការងារពលរដ្ឋវៀតណាមនៅឯបរទេសប្រកបដោយប្រសិទ្ធភាពក្នុងស្ថានការណ៍ថ្មី។

នៅក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Pham Quang Hieu បានលើកច្បាស់ថា៖ សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីការងារជនវៀតណាមនៅឯបរទេសដំណាក់កាល ២០១០-២០២៦ មានន័យថា នេះគឺជាលើកដំបូងហើយ ដែលគោលការណ៍ថែទាំដល់សហគមន៍ជនវៀតណាមនៅឯបរទេសត្រូវបានសង្កត់ធ្ងន់ជាលាយលក្ខណ៍អក្សរជាផ្លូវការ ដោយបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋចំពោះបងប្អូនជនរួមជាតិនៅឯបរទេសជាមួយតួនាទីជា ផ្នែកដែលមិនអាចកាត់ផ្ដាច់បានរបស់សហគមន៍ជនជាតិវៀតណាម។

ពលរដ្ឋវៀតណាមនៅឯបរទេសកាន់តែក្លាយទៅជាប្រភពកម្លាំងដ៏សំខាន់ក្នុងការរួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ  - ảnh 2រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son ជាមួយគណៈប្រតិភូម (រូបថត៖ Van Diep/VNA)

យោងតាមតំណាងគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានឲ្យដឹងថា នាបច្ចុប្បន្ននេះមានពលរដ្ឋវៀតណាមប្រមាណ ៥,៣ លាននាក់ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេស និងតំបន់ដែនដីចំនួន ១៣០ ក្នុងនោះ ជាង ៨០% ជាប្រទេសអភិវឌ្ឍន៍។ ឋានៈនិងកិត្យានុភាពរបស់សហគមន៍ជនវៀតណាមក្នុងសង្គមប្រទេសសាមីត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងដើរតួនាទី និងមានឥទ្ធិពលដល់ទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រទេសជាមួយវៀតណាម ហើយជាតំណាងវប្បធម៌វៀតណាមនៅបណ្ដាប្រទេស ឧទ្ទេសនាមវប្បធម៌ ប្រពៃណី និងមនុស្សវៀតណាមដល់មិត្តភក្តិអន្តរជាតិ។ ពលរដ្ឋវៀតណាមនៅឯបរទេសកាន់តែក្លាយទៅជាប្រភពកម្លាំងដ៏សំខាន់ក្នុងការ រួមវិភាគទានដល់ការអភិវឌ្ឍន៍ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជារួមវិភាគទានកសាងពាណិជ្ជសញ្ញាជាតិ និងជាស្ពាននៃទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ