ភាគីចូលរួមកិច្ចចរចារសន្តិភាពអំពីស៊ីរីឯកភាពលើការពន្យាពេលជំនួបប្រាស្រ័យ

ភាគីចូលរួមកិច្ចចរចារសន្តិភាពអំពីស៊ីរីឯកភាពលើការពន្យាពេលជំនួបប្រាស្រ័យ - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (ខាងឆ្វេង)និងសមភាគីអាមេរិកលោក John Kerry (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី១៥ តុលា
បានឲ្យដឹងថា រុស្ស៊ី អាមេរិកនិងភាគីនានាដែលចូលរួមសន្និសីទអំពីបញ្ហាស៊ីរីនៅ
ក្រុង Lausanne ប្រទេសស្វីស បានសំរេចលើការពន្យាពេលជំនួបប្រាស្រ័យ។ថ្លែង
មតិនៅពេលបិទបញ្ចប់សន្និសីទបើកទូលាយអំពីស៊ីរីនោះ លោក Lavrov បានលើក
ច្បាស់ថា ភាគីទាំងអស់បានឯកភាពលើការពន្យាពេលជំនួបប្រាស្រ័យ ក្នុងប៉ុន្មាន
ថ្ងៃខាងមុខ ដោយសារការកែប្រែដ៏រឹងមាំអាចជួយជំរុញសន្តិភាពនៅ ប្រទេសនេះ។
ក្នុងពេលនោះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry លើក ច្បាស់ថា
អាមេរិក រុស្ស៊ីនិងប្រទេសជិតខាងរបស់ស៊ីរីបានពិភាគ្សាអំពីគំនិតថ្មី សំដៅស្ដារឡើង
វិញនូវបទឈប់បាញ់មួយនៅប្រទេសមជ្ឈឹមបូព៌ានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ