ភាគីនានា​បានឈានដល់កិច្ចព្រមព្រៀងបញ្ឈ​ប់អរិភាពនៅ Nagorny – Karabakh

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែកញ្ញា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ជាមួយនឹងតួនាទីសម្របសម្រួលរបស់កងកម្លាំងរក្សាសន្តិភាពរុស្ស៊ីនៅ Nagrony - Karabakh តំណាងនៃកងកម្លាំង Azerbaijan និងអាមេនី នៅក្នុងតំបន់នេះបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់អរិភាព។
ភាគីនានា​បានឈានដល់កិច្ចព្រមព្រៀងបញ្ឈ​ប់អរិភាពនៅ Nagorny – Karabakh - ảnh 1ទាហានរក្សាសន្តិភាពរុស្ស៊ីយាមនៅប៉ុស្តិ៍ត្រួតពិនិត្យផ្លូវ ក្នុងក្រុង Stepanakert ក្នុងតំបន់ Nagorny-Karabakh ដែលមានជម្លោះ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបថត៖ AFP/TTXVN

កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តន៍ដោយមានការសម្របសម្រួលពីបញ្ជាការដ្ឋានកងកម្លាំងរក្សាសន្តិភាពរុស្ស៊ី។ មុននោះ ទីភ្នាក់ងារនេះបានរាយការណ៍ថា ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ កងកម្លាំងរក្សាសន្តិភាពរុស្ស៊ីនៅ Nagorny - Karabakh នៅតែបន្តបំពេញភារកិច្ចរបស់ខ្លួន និងកំពុងផ្តល់ការគាំទ្រគ្រប់បែបយ៉ាងដល់ជនស៊ីវិលនៅទីនេះ។ បច្ចុប្បន្ន មានជនស៊ីវិលចំនួន ២.២៦១នាក់ ក្នុងនោះមានកុមារជាង ១.០០០នាក់ កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមូលដ្ឋានរបស់កងកម្លាំងនេះ។

កាលពីម្សិលមិញដែរ ក្រសួងការពារជាតិ Azerbaijani បានប្រកាសថា ខ្លួនបានទទួលបានកិច្ចព្រមព្រៀងមួយស្តីពីការផ្អាក "វិធានការប្រឆាំងភេរវកម្ម" នៅតំបន់ Nagorny-Karabakh ដែលបានចូលជាធរមានចាប់ពីម៉ោង ១៣៖០០នាទី រសៀលថ្ងៃទី ២០ ខែកញ្ញា (ពោលគឺម៉ោង ១៧៖០០ នៅវៀតណាម)។

តំបន់ Nagorny-Karabakh មានទីតាំងស្ថិតក្នុងទឹកដីភាគនិរតីប្រទេស Azerbaijan ប៉ុន្តែប្រជាជនភាគច្រើនមានដើមកំណើតអាមេនី ហើយមានបំណងចង់រួមបញ្ចូលជាមួយប្រទេសនេះ។ ប្រការនេះបានបណ្តាលឲ្យមានជម្លោះអធិបតេយ្យភាពរវាងប្រទេសជិតខាងទាំងពីរនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ