ភាគីប្រឆាំងនៅកម្ពុជាយល់ព្រមជួបចរចារដើម្បីដោះស្រាយការខ្វែងគំនិត

ភាគីប្រឆាំងនៅកម្ពុជាយល់ព្រមជួបចរចារដើម្បីដោះស្រាយការខ្វែងគំនិត - ảnh 1
នាយករដ្ឋមន្ត្រីនៃប្រទេសនេះ សម្តេច តេជោ ហ៊ុន សែន និងប្រធានគណៈបក្ស CNRP សម រង្ស៊ី (Image: VOV)

(VOVworld) – គណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) បានឆ្លើយតបយ៉ាងសកម្ម ចំពោះការអំពាវនាវរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះ សម្តេច តេជោ ហ៊ុន សែន និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) អំពីការរៀបចំជំនួបសន្ទនារវាង
គណៈបក្សទាំង ២ នេះ ដើម្បីដោះស្រាយរាល់ការខ្វែងគំនិតក្រោយពីការបោះ
ឆ្នោតរដ្ឋសភា។ ប៉ុន្តែ CNRP និង CPP មិនទាន់នាំចេញផែនការជាក់ស្តែងសំរាប់
ជំនួបខាងមុខនេះឡើយ។ អ្នកនាំពាក្យនៃគណៈបក្ស CNRP លោក យ៉ែម បុញ្ញឫទ្ធិ
បានប្រកាសថា៖ ក្រុមឯកទេសនៃភាគីទាំង ២ នឹងជួបជាមួយគ្នាយ៉ាងឆាប់ៗដើម្បី
ពិភាក្សាអំពីបណ្ដាបញ្ហានៅសេសសល់មុនពេលដែលមានកិច្ចប្រជុំពោលខាងលើ។
លោក យ៉ែម បុញ្ញឫទ្ធិ ក៏បានសង្កត់ធ្ងន់ទៀតថា៖ ដល់ពេលណា រាល់បញ្ហាត្រូវបាន
ដោះស្រាយទាំងស្រុងទើបពេលនោះ CNRP នឹងចូលរួមរដ្ឋសភាអាណត្តិថ្មី ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ