ភាគីប្រឆាំងនៅកម្ពុជារៀបចំធ្វើបាតុកម្មទ្រង់ទ្រាយធំលើកទី២

ភាគីប្រឆាំងនៅកម្ពុជារៀបចំធ្វើបាតុកម្មទ្រង់ទ្រាយធំលើកទី២ - ảnh 1
ភាគីប្រឆំាងនៅកម្ពុជាធ្វើបាតុកម្ម (រូបថតៈ Reuters)


(VOVworld)-នាព្រឹកថ្ងៃទី១៥សីហា ជនគាំទ្រគណៈបក្សប្រឆំាងសង្រ្គាះជាតិ កម្ពុជា
(CNRP)បានប្រមូលផ្តុំនៅទីលានសេរីភាពនៅរាជធានីភ្នំពេញដើម្បីចូលរួមបាតុកម្ម
លើកទី២ សំដៅប្រឆំាងជំទាស់លទ្ធផលបោះឆ្នោតរដ្ឋសភានីតិកាល​ទី៥នាពេលកន្លង
ទៅ។ ទោះបីជាមិនមានការអនុញ្ញត្តិពីក្រសួងមហាផ្ទៃកម្ពុជាក្តី ប៉ុន្តែតាំងពីព្រឹកព្រលឹម
ប្រធាន CNRP លោក សមរង្ស៊ី នៅតែដឹកនាំក្រុមបាតុកម្មដោយមានការចូលរួមរបស់
មនុស្សជាង១ពាន់នាក់ធ្វើដំណើរមកដល់ទីលានប្រជាធិបតេយ្យ។
CNRP រៀបចំឡើងបាតុកម្មនេះ​ក្នុងបំណង ទាមទាឲ្យបង្កើតគណៈកម្មាធិការពិសេស
ដោយមានការចូលរួមរបស់អ.ស.ប ដើម្បីសើបអង្កេតប្រការដែល CNRP ហៅថា “ការ
រំលោភបោះឆ្នោត” នាំមកនូវលទ្ធផលដែល CNRP ទទួលបានតែអាសនៈចំនួន ៥៥
ក្នុងចំណោមអាសនៈទាំង១២៣របស់រដ្ឋសភាកម្ពុជានីតិកាលទី៥ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ