ភ្ញៀវទេសចរអន្តរជាតិចំនួន៨លាននាក់បានមកដល់វៀតណាម

 

ភ្ញៀវទេសចរអន្តរជាតិចំនួន៨លាននាក់បានមកដល់វៀតណាម - ảnh 1
ភ្ញៀវទេសចរអន្តរជាតិកំពុងទស្សនាផ្សាររាត្រី Meo Vac

(VOVworld)-តាមតួលេខស្ថិតិដោយអគ្គនាយកទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា
និងទេសចរណ៍) ប្រកាសនាថ្ងៃទី២៨តុលាថា រហូតមកដល់ពេលនេះ ភ្ញៀវទេសចរ
អន្តរជាតិចំនួន៨លាននាក់បានមកដល់វៀតណាម កើន២៥%បើប្រៀបនឹងរយៈពេល
ដូចគ្នាពីឆ្នាំទៅមិញ។ ហើយភ្ញៀវទេសចរពីទីផ្សារអឺរ៉ុបខាងលិចកំពុងដែលបាន
លើកលែងទិដ្ឋាការរួមមានអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញនោះក៏
មាន ការកើងឡើងខ្ពស់ដែរ។ ក្រៅពីនោះ វៀតណាមក៏កំពុងលើកលែងទិដ្ឋាការដោយ
ឯកតោភាគីសម្រាប់ភ្ញៀវទេសចរមកពីអឺរ៉ុបខាងជើងដូចជា ន័រវែស ហ្វាំងឡង់ ដា
ណឺម៉ាក និងស្វីសជាដើម។ តាមគម្រោង ដល់ខែមករាឆ្នាំ២០១៧ អគ្គនាយកទេសចរ
ណ៍នឹង អញ្ជើញក្រុមហ៊ុនទេសចរណ៍ចំនួន៤មកពីបណ្តាប្រទេសអឺរ៉ុបខាងជើង ដើម្បី
មកធ្វើការ​ស្ទាបស្ទង់មតិទេសចរណ៍នៅវៀតណាម។ ហើយតាមគម្រោង ទិដ្ឋាការអេ
ឡិចត្រូនិក (e-visa) និងទិដ្ឋាការផ្តល់នៅច្រកទ្វារព្រំដែន (visa on arrival) នឹងបានអនុវត្ត
ចាប់ពីឆ្នាំ ២០១៧។​ប្រការនេះនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរ
ជាតិបំពេញ បែបបទយ៉ាងងាយស្រួលពេលមកដល់វៀតណាមម្តងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ