ភ្ញៀវអន្តរជាតិទស្សនាទីក្រុង Nha Trang កើនឡើងជាង ៤ ដងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០២៤

(VOVWORLD) - នៅថ្ងៃចុងក្រោយនៃឆ្នាំមុន នាវាទេសចរណ៍ប្រណីត Westerdam បានចូលចតនៅកំពង់ផែ Nha Trang ជាមួយនឹងភ្ញៀវទេសចរចំនួន ២ ០០០ នាក់។
ភ្ញៀវអន្តរជាតិទស្សនាទីក្រុង Nha Trang កើនឡើងជាង ៤ ដងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០២៤ - ảnh 1ខេត្ត Khanh Hoa បានរៀបចំសកម្មភាពជាច្រើន ដើម្បីស្វាគមន៍ឆ្នាំថ្មី។ រូបថត៖ VOV

នាថ្ងៃទី ១ មករា មន្ទីរទេសចរណ៍ខេត្ត Khanh Hoa បានឲ្យដឹងថា ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ រយៈពេល ៣ ថ្ងៃ ខេត្ត Khanh Hoa បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៤៦៥ ពាន់នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជាង ៣៥ ៥០០ នាក់ (កើនជាង ៤ ដង)។ ក្នុងពេលនោះ អាកាសយានដ្ឋានអន្តរជាតិ Cam Ranh បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១ មករា ឆ្នាំ ២០២៤ជាមធ្យមក្នុងមួយថ្ងៃនឹងមានជើងហោះហើរក្នុងស្រុកប្រមាណ ២៤ ជើង និងជើងហោះហើរអន្តរជាតិចំនួន ២៨ ជើងមកកាន់អាកាសយានដ្ឋានអន្តរជាតិ Cam Ranh ។ នៅថ្ងៃចុងក្រោយនៃឆ្នាំមុន នាវាទេសចរណ៍ប្រណីត Westerdam បានចូលចតនៅកំពង់ផែ Nha Trang ជាមួយនឹងភ្ញៀវទេសចរចំនួន ២ ០០០ នាក់។ នេះគឺជានាវាទេសចរណ៍សមុទ្រចុងក្រោយទៅទីក្រុង Nha Trang ក្នុងឆ្នាំ ២០២៣ ដោយបិទបញ្ចប់ឆ្នាំ ២០២៣ ប្រកបដោយជោគជ័យចំពោះវិស័យទទួលភ្ញៀវទេសចរណ៍ដោយនាវាទេសចរណ៍ប្រណីត។ នាឆ្នាំមុន ទេសចរណ៍ទីក្រុង Nha Trang ខេត្ត Khanh Hoa បានទទួលស្វាគមន៍នាវាទេសចរណ៍សមុទ្រចំនួន ២៥ ជើង ដែលមានភ្ញៀវជាង ៤៥ ០០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ